បណ្តាញសង្គម

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ស្រោចសុគន្ធវារី និងប្រកាសតែងតាំងព្រះគ្រូសីលសំវរោ ម៉ុក គឹមសាន ព្រះគ្រូចៅអធិការវត្តគីរីសុវណ្ណារាម ហៅវត្តថ្កូវ ឡើងងារជាព្រះមេត្តានុភ័ទ្ទ ព្រះរាជាគណៈកិត្តិយស

នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណអភិបាល ខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុម ប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុង ពិធីស្រោចសុគន្ធវារី និងប្រកាស តែងតាំង ព្រះគ្រូសីលសំវរោ ម៉ុក គឹមសាន ព្រះគ្រូចៅអធិការ វត្តគីរីសុវណ្ណារាម ហៅវត្តថ្កូវ ឡើងងារជា ព្រះមេត្តានុភ័ទ្ទ ព្រះរាជា គណៈកិត្តិយស

ក្រោមវត្តមានដ៏ខ្ពងខ្ពស់ របស់សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី នៅវត្តគីរីសុវណ្ណារាម ហៅវត្តថ្កូវ ស្ថិតនៅភូមិ អភិវឌ្ឍន៍អន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ លោកជំទាវឧបនាយក រដ្ឋមន្រ្តី ម៉ែន សំអន និងឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត៕