បណ្តាញសង្គម

ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាង ២ ម៉ឺននាក់ មកកម្សាន្តនៅខេត្តត្បូងឃ្មុំ

( ត្បូងឃ្មុំ ):មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាង ២ ម៉ឺននាក់ មកកម្សាន្តតាម រមណីយ៍ដ្ឋាននានា នៅខេត្តត្បូងឃ្មុំ ក្នុងឱកាសថ្ងៃឈប់សម្រាក ដែលរាជរដ្ឋាភិបាលកម្ពុជា បានសងវិញថ្ងៃចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២០ នេះ ។

លោក អឿន រឹទ្ធ ប្រធានមន្ទីរ ទេសចរណ៍ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា រយៈពេល ៥ ថ្ងៃនេះ គឺភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកម្សាន្តនៅ តាមរមណីយ៍ដ្ឋាននានា នៅក្នុងខេត្តត្បូងឃ្មុំ សរុបចំនួន ២១.០៦៤ នាក់ ក្នុងនោះស្រី ១១.៦១១ នាក់ ។

លោក អឿន រឹទ្ធ បានអោយ ដឹងទៀតថា នៅក្នុងខេត្តត្បូងឃ្មុំ មានកន្លែង កំសាន្តចំនួន ៨ កន្លែង រួមមាន ៖ 

ទី ១ - ទឹកធា្លក់ហោង

ទី ២- ភូមិនេសាទ ( មាត់ឃ្មួង )

ទី ៣-ហ្លួងព្រះស្ដេចកន

ទី ៤-ភូមិអភិវឌ្ឍអន្លង់ជ្រៃ

ទី ៥-ព្រះធាតុបាស្រី

ទី ៦-សួនកំសាន្តធម្មជាតិទឹកហូអូក្ដូង

ទី ៧-តាសែដូងក្រអូប

និងទី ៨-ចំការឈូករ័ត្ន ។

សូមបញ្ជាក់ផងដែរថា នៅតាមកន្លែងកម្សាន្តនីមួយៗ មានកម្លាំងសមត្តកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវ ដោយមានរបៀបរៀបរយល្អទៀតផង ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណ ចំពោះកងកម្លាំង សមត្ថិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច បានយ៉ាងល្អ ដោយមិនគិតពីថ្ងៃឈប់សម្រាករបស់ខ្លួន តែបែរជាមកបំពេញការងារ ការពារសន្តិសុខ ជូនប្រជាពលរដ្ឋ លេងកំសាន្តយ៉ាងសប្បាយ ។

ឯកឧត្តម ក៏បានជូនពរ ដល់ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ ដែលបានមកលេងកំសាន្តសប្បាយ ក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាខេត្តផ្សេងៗ ទៀតទទួលបានសេចក្ដីសុខ សប្បាយ ក្ន្ងុងការធ្វើ ដំណើរទាំងមក និងទាំងធ្វើដំណើរ វិលត្រឡប់ទៅគេហដ្ឋាន ឬទៅបំពេញការងារ របស់ខ្លួនវិញផងដែរ ៕