បណ្តាញសង្គម

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីសូត្រមន្តប្រោះព្រំ “អាស្រមមរតកចក្រី”

នៅថ្ងៃច័ន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី សូត្រមន្ត ប្រោះព្រំ “ អាស្រមមរតកចក្រី ” ដែលស្ថិតនៅលើទឹកដី កំណើតរបស់ សម្តេចផ្ទាល់ ក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

សម្តេចបាន កោតសរសើរ ចំពោះ ឯកឧត្តម វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង លោកជំទាវ ហេង ពៅ ដែលបាន ផ្តួចផ្តើមគំនិត កសាងអាស្រមនេះឡើង ។

សម្តេច មានប្រសាសន៍ថា អាស្រមនេះ នឹងក្លាយជា សមិទ្ធផល ប្រវត្តិសាស្រ្តថ្មី មួយទៀត បង្ហាញពីមុខងារ ដ៏សំខាន់ ក្នុងការរួមចំណែក កសាងសង្គមជាតិ ទាំងលើផ្នែក ពុទ្ធចក្រ និងអាណាចក្រ ជាពិសេសបន្ត ចាក់គ្រឹះ ជានិមិត្តរូប នៃមរតក ប្រវត្តិសាស្រ្ត យូអង្វែង សម្រាប់មនុស្ស ជំនាន់ក្រោយ ៕