Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចអគ្គមហាពញាចក្រីហេង សំរិន ជំរុញអាជ្ញាធរបង្កបរិយាកាសដល់ពលរដ្ឋប្រកបរបរចិញ្ចឹមជីវិត និងចូលរួមលើកកម្ពស់កម្មវិធីសិក្សាពីចម្ងាយដល់សិស្សានុសិស្ស

  • បោះពុម្ព

បន្ទាប់ពីកម្មវិធីប្រោសព្រំ "អាស្រមមរតកចក្រី" សម្តេចអគ្គមហាពញាចក្រី ហេងសំរិន បានអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមូលដ្ឋាន ឃុំ សង្កាត់ ក្រុង ស្រុក នៃខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈប្រតិភូខេត្តត្បូងឃ្មុំ រួមមាន ឯកឧត្តម លោកជំទាវ ដែលជាសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និង លោក លោកស្រី ថ្នាក់ដឹកនាំមូលដ្ឋាន ឃុំ សង្កាត់ ក្រុង ស្រុក នៃខេត្តត្បូងឃ្មុំ ផងដែរ ។

មានមតិស្វាគមន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានធ្វើការអានជម្រាបជូន នូវរបាយការណ៍ខេត្ត ការរីកចម្រើន និងការអនុវត្តរបស់ខេត្ត ស្របតាមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចទាំងទ្វេ បានដឹកនាំប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ និងអរគុណសន្តិភាព ។

នាឱកាសនេះដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជំរុញ លើកទឹកចិត្ត ដល់អាជ្ញាធរ មន្រ្តីរាជការទំាងអស់ បង្កបរិយាកាសដល់ប្រជាពលរដ្ឋ ក្នុងការប្រកបរបរចិញ្ចឹមជីវិត ជាពិសេសការពង្រីកមុខរបរកសិកម្ម ការបង្កបង្កើនផល និងចិញ្ចឹមសត្វ ក្នុងវិស័យវារីវប្បកម្ម ដើម្បីលើកកម្ពស់ជីវភាពគ្រួសារនិងសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តឱ្យអាជ្ញាធរ មន្រ្តីគ្រប់ជាន់ថ្នាក់ ចូលរួមខិតខំលើកកម្ពស់វិស័យអប់រំ តាមរយៈការបង្កលក្ខណៈសម្បត្តិសិក្សាពីចម្ងាយ នៅក្នុងសហគមន៍ខ្លួន ដែលជាវិធានការរបស់ក្រសួងអប់រំ យុវជននិងកីឡា ក្នុងការផ្តល់នូវការអប់រំដល់សិក្សានុសិស្ស នៅក្នុងពេលការរាតត្បាតជំងឺកូវីដ១៩នេះ។

បន្ថែមពីនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្នើដល់អាជ្ញាធរ បន្តជួយជំរុញក្មួយៗ យុវជន យុវនារី ឱ្យខិតខំសិក្សាជំនាញបច្ចេកទេស ដើម្បីប្រកបវិជ្ជាជីវៈដែលឆ្លើយតបនឹងតម្រូវការងារ និងការវិវឌ្ឍជឿនលឿនផ្នែកបច្ចេកវិទ្យាទំនើបសព្វថ្ងៃនេះផងដែរ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូចខាងលើនេះ នៅក្នុងឱកាសជូបសំណេះសំណាលជាមួយមន្រ្តីរាជការ សមាជិកសមាជិកាក្រុមប្រឹក្សាស្រុក ឃុំ នៃខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ នៅក្នុងភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថាជំងឺកូវីដ១៩ បានបង្កផលប៉ះពាល់ទំាងសេដ្ឋកិច្ចនិងសង្គមដល់មនុស្សជាតិ និងបានធ្វើឱ្យពិភពលោក និងកម្ពុជាប្រឈមជាមួយរបត់ថ្មី។ ប៉ុន្តែទោះបីជួបបញ្ហាបណ្តាលពីជំងឺនេះក្តី ក៏រាជរដ្ឋាភិបាល កម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រងនិងដោះស្រាយវិបត្តិនេះបានទាន់ពេលវេលា តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្ត និងវិធានការណ៍ច្បាស់លាស់ ម៉ឺងម៉ាត់ ហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថារាជរដ្ឋាភិបាលបានដាក់ចេញ កម្មវិធីជំនួយសង្គម ពិសេសការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ១៩ កម្មករបាត់បង់ការងារ ស្រ្តីមានផ្ទៃពោះ និងក្មេងអាយុក្រោម ២ឆ្នាំ និងវិធានការអន្តរាគមន៍ផែ្នកសេដ្ឋកិច្ច ដែលក្នុងនោះការអនុគ្រោះពន្ធ ការអនុញ្ញាតមិនឱ្យបង់ប្រាក់វិភាគទានធានារ៉ាប់រងហានិភ័យការងារ និងថែទាំសុខភាព ការផ្តល់ភាពអនុគ្រោះលើលក្ខខណ្ឌឥណទាន និងការជួយឧបត្ថម្ភ សហគ្រាសខ្នាតតូច និងមធ្យម ផងដែរ។

សម្តេចគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ មានគ្រួសារពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ១៩ មិនតិចជាង ៥៧ម៉ឺនគ្រួសារទេ បានទទួលបានប្រាក់ឧត្ថម្ភពីរដ្ឋ ក្នុងនោះរាជរដ្ឋាភិបាលបានលបញ្ចេញថវិកាប្រមាណជាង ៥០លានដុលា្លរ ហើយរាជរដ្ឋាភិបាល កំពុងបន្តស្រាវជ្រាវកំណត់រកគ្រួសារក្រីក្របន្តទៀត ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់បាយនោះឡើយ។

សម្តេចប្រធានរដ្ឋសភា ជម្រាបមន្រ្តីថ្នាក់មូលដ្ឋានថា នៅក្នុងកាលៈទេសៈដ៏បាកយ៉ាងក្តី រាជរដ្ឋាភិបាលខិតខំ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនិងប្រទេសជាតិ ប្រកបដោយការយកចិត្តទឹកដាក់ខ្ពស់ ធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍជាលំដាប់ ហើយកម្រិតជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពល្អប្រសើរឡើង បច្ចុប្បន្ននេះ ផលិតផលសរុបសម្រាប់មនុស្សម្នាក់ៗ ប្រមាណ ជាង១ ៦០០ ដុល្លារអាមេរិក ហើយភាពក្រីក្រស្ថិតក្នុងរង្វង់១០%ប៉ុណ្ណោះ។

សម្តេចបញ្ជាក់ថា “រាជរដ្ឋាភិបាល បានការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាពជាតិ និងបន្តធានារក្សានូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ” ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្នើដល់មន្រ្តីរាជការ ទំាងអស់ រក្សាសាមគ្គីភាពនៅក្នុងសហគមន៍ តាមរយៈការបង្ហាញនូវតម្លាភាព និងគណនេយ្យភាព ក្នុងការផ្តល់សេវារបស់ខ្លួន ជូនប្រជាពលរដ្ឋ ជាពិសេសការកំណត់អត្តសញ្ញាណប្រជាជនក្រីក្រ និងការផ្តល់ថវិកាជំនួយសង្គម និងត្រូវបន្តចូលរួមអនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាល ក្នុងការទ ប់ស្កាត់ការ រាកត្បាតជំងឺកូវីដ១៩ ឱ្យបានខ្ជាប់ខ្ជួន។

លើកកម្ពស់បន្ថែមទៀត ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន ដូចជា ការងារអត្រានុកូលដ្ឋាន និង គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ជាដើម៕