Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

របាយការណ៍ កិច្ចប្រជុំសាមញ្ញ លើកទី៥ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ អាណត្តិទី២

  • បោះពុម្ព

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានប្រារព្ធ កិច្ចប្រជុំសាមញ្ញ លើកទី៥ អាណត្តិទី២ ដើម្បីពិនិត្យ និងអនុម័ត សេចក្ដីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញ លើក៤ របស់ក្រុមប្រឹក្សាខេត្ត ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ រីកចំរើន ប្រចាំត្រីមាសទី៣ របស់រដ្ឋបាល ខេត្តត្បូងឃ្មុំ ប្រចាំឆ្នាំ ២០១៤ ពិនិត្យ ពិភាក្សា និងអនុម័ត លើផែនការសកម្មភាព រយៈពេល៣ខែ (តុលា វិច្ឆិកា និងធ្នូ) ប្រចាំឆ្នាំ២០១៤ ពិនិត្យ ពិភាក្សា និងអនុម័ត លើពាក្យស្នើសុំ ចូលជាសមាជិក សមាគមមរណៈសង្គ្រោះ និងបញ្ហាផ្សេងៗ ។

ក្នុងកិច្ចប្រជុំនេះ ប្រារព្ធឡើង ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុម ប្រឹក្សាខេត្តត្បូងឃ្មុំ និង ឯកឧត្តម លី ឡេង អភិបាលរង ខេត្តត្បូងឃ្មុំ ដោយមាន ការអញ្ជើញ ចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិការ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត ព្រមទាំង នាយកទីចាត់ការទាំង៥ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជា ច្រើនរូបទៀត។

បន្ទាបពី លោក ពាង ណារិទ្ធ នាយករដ្ឋបាល សាលាខេត្ត បានឡើង អានរបៀបវារៈ  និងការពិនិត្យ កូរ៉ុមរួចមក ឯកឧត្តម ឡាន់ ឆន បានថ្លែង អំណរគុណ ចំពោះ សមាជិក សមាជិកា នៃអង្គប្រជុំ ដែលបានចូលរួម មតិយោបល់ ដែលជំរុញ ធ្វើឲ្យកិច្ចប្រជុំនេះ សម្រេច បានលទ្ធផលផ្លែផ្កា ទៅតាមកម្ម វិធីគ្រោងទុក ។

ឯកឧត្តម ក៏បានស្នើ ឲ្យនាយករដ្ឋបាល ក៏ដូចជាមន្ត្រី ជំនាញកែសម្រួល ទៅលើអក្ខរាវិរុទ្ធ ដែលអង្គប្រជុំ បានលើកឡើងផងដែរ ។ មួយវិញទៀត ក៏ស្នើដល់ មន្ទីរ អង្គភាពជុំវិញខេត្ត និងស្ថាប័ន ពាក់ព័ន្ធ ដែលមានសមាសភាពក្នុង សេចក្ដីសម្រេច ត្រូវសហការគ្នា ប្រមែប្រមូល ទិន្នន័យ ដើម្បីផលិតសៀវភៅផែនការ ៥ឆ្នាំ និងកម្ម វិធីវិនិយោគ ៣ឆ្នាំ របស់ខេត្ត ស្របតាមការណែនាំ របស់លេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីយកមកអនុវត្ត នៅក្នុងរដ្ឋបាល ខេត្តត្បូងឃ្មុំ ប្រកបដោយ ប្រសិទ្ធភាព និងកាន់ តែអភិវឌ្ឍន៍ រីកចំរើនឡើង ៕