Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈអភិបាល និងគណៈសង្ឃ ស្រុកក្រូចឆ្មារ ចុះចែកអំណោយ ដល់អ្នកជម្ងឺ សម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុក

  • បោះពុម្ព

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋ ចំនួន៣៨នាក់ កំពុងសម្រាក ព្យាបាលជម្ងឺ នៅមន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ បានទទួលអំណោយ ពីគណៈអភិបាល ស្រុកក្រូចឆ្មារ និងព្រះអនុគណ ស្រុកក្រូចឆ្មារ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៤នេះ ។

លោក ស្រេង លី គណៈអភិបាល ស្រុកក្រូចឆ្មារ និង ព្រះសិរីសោម ងន់ ថេង ព្រះអនុគណ ស្រុកក្រូចឆ្មារ បានមានប្រសាសន៍ និង ថេរដីការ ថា នេះគឺជាការសាមគ្គីគ្នា យ៉ាងល្អ រវាងផ្នែកអាណាចក្រ និង ពុទ្ធចក្រ រួមគ្នាផ្តល់ជា អំណោយដល់ពលរដ្ឋ ដែលមានជម្ងឺ ហើយបានមកសម្រាក នៅមន្ទីរពេទ្យនេះ រួមមាន ៣៨នាក់ ដែលក្នុងម្នាក់ៗ ទទួលបាន មុង ខ្នើយ កន្ទេលជ័របត់ ភួយ បំពង់ទឹកក្តៅ មី ទឹកក្រូច ត្រីខ ទឹកស៊ីអ៊ីវ ប្រេងកូឡា អង្ករ ស្ករស ថ្នាំ ច្រាសដុសធ្មេញ កាធុនជ័រ និងថវិការចំនួន ៤ម៉ឺនរៀល ផងដែរ ។

លោក ស្រេង លី គណៈអភិបាលស្រុក បានមានប្រសាសន៍ថា សូមឲ្យអ្នកជម្ងឺទាំងអស់ ឆាប់ជា និងធ្វើតាមការណែនាំ របស់លោកគ្រូ អ្នកគ្រូពេទ្យ ហើយសូមឲ្យបងប្អូន នាំគ្នាទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ។ ព្រះសិរីសោម ងន់ ថេង ព្រះអនុគណ ស្រុកក្រូចឆ្មារ បានមានព្រះថេរដីការ បញ្ជាក់ដែរថា អំណោយនេះ បានមកពី ការចូលរួម ពីសហការី និង គ្រូចៅអធិការវត្ត ចំនួន៨វត្ត ដែលបានចូលរួម នឹងផ្តល់ជូនប្រជាពលរដ្ឋ របស់យើង ដើម្បីជួយសម្រួលក្នុងជីវភាព ឲ្យបានប្រសើរឡើង ៕