Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមាសភាព គណៈកិត្តិយសសាខា និងគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានបើកសន្និបាត របស់ខ្លួន ជាលើកទី១ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤នេះ ក្រោមវត្តមាន លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្ត ត្រូវបានតែងតាំងជា ប្រធានកិត្តិយសសាខា អមដោយអនុប្រធានកិតិ្តយស ចំនួន២០រូប រួមមាន៖ ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមឧកញ៉ា ម៉ក់ គឹមហុង ឯកឧត្តមឧកញ៉ា សៀក ពិសិដ្ឋ លោកឧកញ៉ា គីម កៅ លោកឧកញ៉ា អាន ម៉ារឌី លោកឧកញ៉ា វន់ ប៊ុនថៃ លោកឧកញ៉ា លឹម ប៊ុណ្ណា លោកឧកញ៉ា ហេង ឡុង លោកឧកញ៉ា លឹម ហុងឈាង លោកឧកញ៉ា គុយ សួរ លោកឧកញ៉ា កុយ សុខងន់ លោកឧកញ៉ា ស៊ឹម សំអុល លោកឧកញ៉ា ឃុន ម៉េង លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ នគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី អ៊ាត ប៊ុនធឿន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត លោកវរៈសេនីយ៍ទោ រ័ត្ន ចាន់ណា លោក នូ ស៊ីថា លោក ឆាយ សាវុធ និងលោក ងី វីរៈ

បន្ទាប់មក អង្គសន្និបាតទាំងមូល បានបោះឆ្នោតជ្រើសតាំង ប្រធាន អនុប្រធាន ហិរញ្ញឹក លេខាធិការ និងសមាជិក គណៈកម្មាធិការសាខាខេត្ត អាណតិ្តទី១។ ជាលទ្ធផល ឯកឧត្តម លីឡេង អភិបាលរងខេត្ត ត្រូវបានជ្រើសតាំងជា ប្រធានគណៈកម្មាធិការសាខា លោកជំទាវ ឡេង សុខា អភិបាលរងខេត្ត ជាអនុប្រធាន និងលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល ជាអនុប្រធានប្រចាំការ។

ជាមួយគ្នានេះ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត ក៍ត្រូវបានជ្រើសតាំងជា ហិរញ្ញឹក លោក ម៉ៅ ឌុង នាយករងរដ្ឋបាលសាលាខេត្ត ជាលេខាធិការ។ ចំណែកឯ សមាជិក ដែលត្រូវបានជ្រើសតាំងជា គណៈកម្មាធិការសាខាខេត្ត រូមមាន៖ លោក គីម ទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា លោក អ៊ុន លំអង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ធួន ជេដ្ឋា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកកម្ម សំណង់ និងសុុរិយោដី លោក ស ស៊ីណា ប្រធានមន្ទីរព័ត៌មាន លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងលោក ហួរ ពិសិដ្ឋ ប្រធានមន្ទីរបរិស្ថាន។

គួរបញ្ជាក់ដែរថា ពិធីនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជា ក្រុមប្រឹក្សាខត្ត គណៈអភិបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក គណៈអភិបាលក្រុង ស្រុក និងមន្រ្តីរាជការជាច្រើនរូបទៀត។

 

គណៈអធិបតី

គណៈកិត្តិយសសាខា

គណៈកម្មាធិការសាខា