បណ្តាញសង្គម

ស្ថានីយ៍ថ្លឹងរថយន្តថ្នល់ទទឹង បន្តពង្រឹងវិធានការត្រួតពិនិត្យយានយន្តដែលផ្ទុកលើសទម្ងន់ ដើម្បីរក្សាគុណភាពផ្លូវក្នុងខេត្តត្បូងឃ្មុំ

ដើម្បីត្រួតពិនិត្យរាល់រថយន្តដឹកទំនិញធន់ធ្ងន់ ដែលធ្វើចរាចរណ៍លើដងផ្លូវ មិនឲ្យលើសទម្ងន់កំណត់ ដែលធ្វើឲ្យខូចផ្លូវនោះ ស្ថានីយថ្លឹងរថយន្តថ្នល់ទទឹង ស្ថិតក្នុងស្រុកត្បូងឃ្មុំ

លើកំណាត់ផ្លូវជាតិលេខ៧ ដែលជាកំណាត់ផ្លូវដ៍សំខាន់និងមមាញឹក ដែលមានមន្ត្រីជំនាញនៅបំពេញការងារប្រចាំស្ថានីយ៍ បានអនុវត្តន៍ទាំងយប់ទាំងថ្ងៃ ទៅតាមការណែនាំរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៍ដូចជាឯកឧត្តមបណ្ឌិត អភិបាលខេត្តត្បូងឃ្មុំ ហាមមិនអោយមានការដឹកលើសទម្ងន់កំណត់ ឆ្លងកាត់ស្ថានីយ៍ជញ្ជឹង បើកបរលើដងផ្លូវក្នុងខេត្តត្បូងឃ្មុំនោះឡើយ ។

បើតាម លោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងទម្ងន់ថ្នល់ទទឹង បានឲ្យដឹងទៀតថា ក្នុង១ថ្ងៃមានរថយន្តប្រមាណ ២០០ ទៅ៣០០គ្រឿងបានបើកឆ្លងកាត់ចូលស្ថានីយ ទាំងយប់ទាំងថ្ងៃ ដោយឡែកមានមួយចំនួនបានបើកតាមផ្លូវតូចវៀងស្ថានីយ៍ បានបង្កនូវការលំបាកដល់មន្ត្រីជញ្ជីង មន្ទីរសាធារណការ អាជ្ញាធរមួលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសដែលធ្វើឲ្យប្រជាពលរដ្ឋឃើញយល់ច្រលំចំពោះមន្ត្រីដែលខិតខំធ្វើការទាំងគ្មានពេលសម្រាក។

លោក គង់ សុភាព បានបង្ហាញនូវការព្រួយបារម្ភចំពោះការមើលឃើញបែបអវិជ្ជមានចំពោះស្ថានីយ៍ ពិសេសគុណភាពផ្លូវ ដោយលោកសំណូមពរឲ្យសមត្ថកិច្ចតាមដងផ្លូវ សហការជាមួយមន្ត្រីជំនាញលើបញ្ហានេះ ដើម្បីឲ្យរថយន្តដឹកទំនិញធន់ធ្ងន់ទាំងនោះ ចូលមកស្ថានីយ៍ដោយត្រឹមត្រូវ។

ប្រធានស្ថានីយ៍ រូបនេះបញ្ជាក់ថា ចំពោះរថយន្តដែលមានផ្ទុកទំនិញ និងកសិផលទាំងអស់ដែលចូលមកស្ថានីយ៍ទាំងយប់ទាំងថ្ងៃ ត្រូវបានត្រួតពិនិត្យទម្ងន់ទៅតាមបច្ចេកទេស មិនមានការលើកឡែងដែលហេតុផលណាមួយនោះឡើយ គឺបើលើសទម្ងន់ត្រូវផាកពិន័យ មិនលើសគឺចរារណ៍តាមធម្មតា។

លោក គង់ សុភាព បន្ថែមថា ចំពោះការផាកពិន័សម្រាប់រថយន្តមានផ្ទុកទំនិញលើសទម្ងន់កំណត់ គឺពិន័យទៅតាមអ្វីដែលក្រសួងសាធារណៈការ និងដឹកជញ្ជូនបានកំណត់ ពិសេសគ្មានការលើកឡើងនោះឡើយ។

លោក សង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់ នឹងយល់ពីអ្វីដែលមន្ត្រីទាំងអស់ខិតខំយ៉ាងសស្រាក់សស្រាំ ក្នុងភារកិច្ចការងាររបស់ខ្លួន ពោលគឺបើមិនបានជួយផ្តល់កម្លាំងចិត្ត ដោយការសរសើរ តែសូមកុំវាយប្រហារទឹកចិត្ត ដោយការរិះគន់ទៅតាមអ្វីដែលមើលឃើញនៅជ្រុងមួយដែលខុស និងស្តាប់ទៅតាមជនមួយចំនួនមានគំនិតកខ្វក់ ដែលតែងចិញ្ចឹមចិត្តរង់តែវាយប្រការ ដោយសុំចិត្តពលរដ្ឋមុននឹងវិនិច្ឆ័យ សូមស្តាប់ការបកស្រាយរបស់មន្ត្រីអនុវត្តន៍ជាមុនសិន។

បន្ថែមលើសពីនេះ លោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងទម្ងន់ថ្នល់ទទឹង បានសំណូមពរដល់ម្ចាស់យានយន្តដឹកទំនិញធន់ធ្ងន់ទាំងអស់ មេត្តាដឹកទម្ងន់ទៅតាមការកំណត់ និងចូលមកកាន់ស្ថានីយ៍ថ្លឹងទម្ងន់គ្រប់ស្ថានីយទូទាំងប្រទេស ជាការរួមសហការគ្នាថែរក្សាគុណភាពផ្លូវប្រើប្រាស់ឲ្យបានល្អយូរអង្វែង ពិសេសពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ននិងអធ្យាស្រ័យខ្ពស់ ដើម្បីអាយុជីវិតខ្លួន និងអ្នកដទៃ៕