បណ្តាញសង្គម

គណបក្សប្រជាជន ខេត្តត្បូងឃ្មុំ ប្រកាសសមាសភាព គណៈកម្មាធិការគណបក្ស មូលដ្ឋាន និងសាខាបក្សមន្ទីរ អង្គភាពជុំវិញខេត្ត

ត្បូងឃ្មុំ៖ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤នេះ នៅស្នាក់ការ គណបក្សប្រជាជន ខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំ ដើម្បីប្រកាសសមាសភាព គណៈកម្មាធិការគណបក្ស មូលដ្ឋាន និងសាខាបក្សមន្ទីរ អង្គភាពជុំវិញខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណបក្សខេត្ត និងថ្នាក់ដឹកនាំ អង្គភាពនានាជុំវិញខេត្ត។

ការប្រកាសតែងតាំងនេះ ចាត់ទុកថា ជាការបង្កើត នូវក្បាលម៉ាសីុនមួយ សំរាប់ដឹកនាំបក្ស សំដៅអោយខេត្តត្បូងឃ្មុំ មានភាពរឹងមាំ ខាងនយោបាយ ហើយទទួលបាន ការគាំទ្រកាន់តែខ្លាំង ពីមហាជន។