បណ្តាញសង្គម

កិច្ចប្រជុំពិភាក្សា ស្តីពីការបែងចែក និងការកំណត់ គម្រោងប្លង់គោល របស់រដ្ឋបាល ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម បើកកិច្ចប្រជុំពិភាក្សាមួយ ស្តីពីការបែងចែក និងការកំណត់ គម្រោងប្លង់គោល របស់រដ្ឋបាល ខេត្តត្បូងឃ្មុំ សម្រាប់ការកសាង សាលាខេត្ត មន្ទីរអង្គភាព នានាជុំវិញខេត្ត ក៍ដូចជា ហេដ្ឋារចនាសម្ព័ន្ធ នានា នៅក្នុងខេត្តថ្មីមួយនេះ ។

កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើង នៅព្រឹកថ្ងៃច័ន្ទ ទី១៣ ខែតុលា ឆ្នាំ២០១៤នេះ ក្នុងសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ ស្តិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការចូលរួម ពីសំណាក់ លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាព នានាជុំវិញខេត្ត ។