Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខេត្តត្បូងឃ្មុំ ប្រារព្ធពិធីគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប២ឆ្នាំ

  • បោះពុម្ព

ត្បូងឃ្មុំ៖ ដើម្បីក្រើនរំលឹកឡើងវិញ នូវរាល់ ព្រះរាជបូជនីយកិច្ច និងស្នាព្រះហស្ថរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះវរាជបីតា ឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គឺបានបញ្ជាក់ និងបង្ហាញទៅដល់ ប្រជាពលរដ្ឋគ្រប់រូប ឲ្យបានយល់ច្បាស់ថា ការយាងចូលទីវង្គត របស់ព្រះអង្គ គឺជាការបាត់បង់ ព្រះមហាក្សត្រឆ្នើម ដែលកម្រ នឹងកើតមាន នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ។

នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤ នៅសាលាខេត្តត្បូងឃ្មុំ បានរៀបចំពិធីគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ២ឆ្នាំ ក្រោមអធិបីភាព ឯកឧត្ដម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ ។ ក្នុងនោះដែរ ក៏មានការអញ្ជើញ ចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ ថ្នាក់ដឹកនាំមន្ត្រីរាជការ ព្រមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ ។

ជាការពិតណាស់ ការរៀបចំពិធី គោរព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ដើម្បីក្រើនរំលឹក នូវគុណូបការៈ ដ៏ធ្ងន់បំផុត របស់ព្រះបរមរតនកោដ្ឋ ថ្នាក់ដឹកនាំខេត្ត រួមជាមួយព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងប្រជារាស្រ្ត ក្នុងខេត្តទាំងមូល យើងខ្ញុំទាំងអស់គ្នា ជាកូនចៅ ចៅទួត សូមគោរពសំដែងនូវការ ដឹងគុណយ៉ាងជ្រាលជ្រៅ រកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះស្នាគ្រហស្ថ ដ៏ធំធេងរបស់ព្រះអង្គ ដែលព្រះអង្គ បានចំណាយពេល ស្ទើរមួយជីវិត របស់ព្រះអង្គ លះបង់កម្លាំងកាយ កម្លាំងចិត្តយក អស់ទាំងប្រាជ្ញាស្មារតី ស្នេហាជាតិ បម្រើជាតិ និងប្រជាជនតាំងពី ព្រះអង្គនៅវ័យកុមារ ព្រះជន្ម ៨ព្រះវស្សា រហូតដល់ ព្រះអង្គ មានព្រះជន្ម ៩០ព្រះវស្សាគត់ នៃថ្ងៃចូលទីវង្គត របស់ព្រះអង្គ ។

ដូច្នេះ សូមបងប្អូន ជនរួមជាតិទាំងអស់ ពិសេស បងប្អូនដែលបានអញ្ជើញ មកចូលរួមពិធី គោរពវិញ្ញាណក្ខ័ន្ធ ព្រះបរមរតនកោដ្ឋ នៅពេលនេះ សូមមេត្តា លើកដៃប្រណម្យ សំពះបួងសួង ទាំងអស់គ្នា បន់ស្រន់សូមឲ្យ ព្រះវិញ្ញាណខ័ន្ធ របស់ព្រះអង្គ បានយោនយោគ កំណើត និងសោយសុខ ក្នុងដ្ឋានព្រះបរមសុខ និងសូមឲ្យព្រះវិញ្ញាណក្ខ័ន្ធ របស់ព្រះអង្គ តាមជួយបីបាច់ ថែរក្សាការពារ ប្រជារាស្ត្រ និងមាតុភូមិកម្ពុជា ឲ្យជួបប្រទះ តែសេចក្ដី សុខសន្តិភាព សេចក្ដីចំរើន និងថ្កុំថ្កើនរុងរឿងយូរអង្វែង តរៀងទៅ ។

ពិធី ដ៏ឱឡារិកនេះ ក៏បាននិមន្តព្រះសង្ឃ បានចំរើនព្រះបរិទ្ធ បង្សុកូល ទៅតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសល ថ្វាយចំពោះ ព្រះវិញ្ញាណក្ឋន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ នៃប្រជារាស្ត្រទូទៅ ផងដែរ ៕