Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមការងារចុះជួយ ឃុំពពេល ស្រុកពញាក្រែក ប្រារព្ធពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ មន្ទីរបក្ស ឃុំពពេល

  • បោះពុម្ព

ត្បូងឃ្មុំ៖ មន្ទីរគណបក្ស ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានប្រារព្ធ ពិធីបញ្ចុះបឋមសិលា សាងសង់ ទៅតាមទំនៀមទំលាប់ ប្រពៃណី ព្រះពុទ្ធសាសនា នាព្រឹកថ្ងៃទី ១៥ ខែតុលា នេះ ដោយមាន ការអញ្ជើញចូលរួមពី លោក កែវ ពិសិដ្ឋ សមាជិកក្រុមការងារ ថ្នាក់កណ្តាល ចុះជួយ ស្រុកពញាក្រែក ទទួលបន្ទុក ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងក្រុមការងារ។

តាមប្រសាសន៍ លោក លន សុភាព វិស្វករសាងសង់ មន្ទីរគណបក្សនេះ បានឱ្យដឹងថា តាមគម្រោង សាងសង់ មន្ទីរបក្សឃុំនេះ មានបណ្តោយ ១២ម៉ែត្រ ទទឹង ៩ម៉ែត្រ កំពស់ ៦ម៉ែត្រ សាងសង់លើ បរិវេណដីទំហំ ១៨ គុណ នឹង ៣៦ម៉ែត្រ និងបញ្ចប់ ការសាងសង់ ក្នុងរយៈពេល ៣ខែ។

សូមបញ្ជាក់ថា ក្នុងគោលបំណង ជួយប្រជាពលរដ្ឋ ឲ្យមានការអភិវឌ្ឍភូមិ ឃុំ ស្រុក មានការរីកចម្រើន បន្ថែម ទៀត លោក កែវ ពិសិដ្ឋ រួមជាមួយក្រុមការងារ ចុះជួយឃុំពពេល ទាំងអស់ បានផ្តចផ្តើ មគំនិតកសាងមន្ទីរ គណបក្សឃុំពពេល នេះឡើង។

ក្នុងឱកាសនេះដែរ លោក កែវ ពិសិដ្ឋ និងក្រុមការងារក៏បាន អញ្ជើញចុះពិនិត្យ អណ្តូងទឹក និង អាងស្តុកទឹក ដែលកសាងឡើង ដោយក្រុមការងារ និងអង្គការភ្លែនកម្ពុជា (Plan) ទុកជាប្រយោជន៍ សម្រាប់សិស្សនុសិស្ស និងប្រជាពលរដ្ឋ ប្រើប្រាស់ ជាសាធារណៈ នៅភូមិជាំ ធ្លក ឃុំពពេល នៅសាលាបឋមសិក្សា និងនៅវិទ្យាល័យ ចក្រី ហេង សំរិន ភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំផងដែរ ៕