បណ្តាញសង្គម

ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង ចូលកាន់មុខតំណែង អភិបាលស្រុកតំបែរ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១៧ ខែតុលានេះ នៅសាលាស្រុកតំបែរ មានប្រារព្ធពិធី ប្រកាសតែងតាំង ចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកតំបែរ ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ។

ពិធីនេះ មានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និង លោក លោកស្រី ជាថ្នាក់ដឹកនាំខេត្ត។