Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិធីប្រកាសចូលកាន់តំណែង អនុប្រធានមន្ទីរ និងប្រធាន អនុប្រធានការិយាល័យ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ៖ សាលាខេត្តត្បូងឃ្មុំ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ បានរៀបចំ ពិធីប្រកាសចូលកាន់តំណែង និងប្រគល់ភារកិច្ចជូន អនុប្រធានមន្ទីរ ប្រធានការិយាល័យ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម លី ឡេង អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ។

អញ្ជើញចូលរួម នាឱកាសនោះមាន នាយករដ្ឋបាល សាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត ព្រមទាំង អភិបាលក្រុង -ស្រុក ប្រធានការិយាល័យ ក្រុង-ស្រុក នាយកវិទ្យាល័យ នាយកអនុវិទ្យាល័យ និងមន្ត្រីរាជការ យ៉ាងច្រើនកុះករ ។

យោងតាម ប្រកាសលេខ ១៤ ដក បានតែងតាំង ថ្នាក់អនុប្រធានមន្ទីរ ៤រូប ព្រមទាំងថ្នាក់ប្រធាន ការិយាល័យ ចំណុះមន្ទីរ អប់រំយុវជន និងកីឡា ១០រូប សរុបចំនួន ១៤រូប

លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឡើងអានរបាយ ការណ៍ថា ៖ ខេត្តត្បូងឃ្មុំ មានក្រុងចំនួន ០១ ស្រុកចំនួន ០៦ ឃុំចំនួន៦២ សង្កាត់ចំនួន ០២ និងភូមិចំនួន ៨៦៥ មានផ្នែកមត្តេយ្យសិក្សា ៖ មានចំនួន ១៣៧កន្លែង ក្នុងនោះ មត្តេយ្យសិក្សា ដាច់ដោយឡែកចំនួន ០៤កន្លែង ផ្នែកបឋមសិក្សា ៖ មានចំនួន ៣៩៣ កន្លែង ចែកចេញជា ៥១កម្រង ផ្នែកមធ្យមសិក្សា ៖ វិទ្យាល័យចំនួន ២១កន្លែង ថ្នាក់រៀនមាន ៤៦៥ថ្នាក់ ផ្នែកអប់រំក្រៅប្រព័ន្ធ ៖ ចំនួនអក្ខរជនអាយុ ១៥ ដល់ ៤៥ឆ្នាំ សរុប ៣០១.៤៥៣នាក់ ស្រី ១៦១.៣៥៨នាក់ ស្មើនឹង ៧៩.៩៧% នៃប្រជាជនអាយុ ១៥ ដល់៤៥ឆ្នាំ ទាំងអស់។

បន្ទាប់ពីអានដីកា តែងតាំង និងប្រគល់ដីកា ជូនអនុប្រធាន ប្រធានការិយាល័យ ដែលទើបទទួល បានការតែងតាំង រួចមក លោក នូ ផល្លាភិរ័ត្ម អនុប្រធានមន្ទីរ ទើបបានតែងតាំងថ្មី និងតំណាងមន្ត្រីរាជការ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំទាំងអស់ បានឡើងប្ដេជ្ញាចិត្ត ខិតខំយកចិត្តទុកដាក់ បំពេញការងារទៅ តាមផែនការ និងទិសដៅអនុវត្ត ខ្ជាប់ខ្ជួន តាមលិខិត បទដ្ឋាន សារាចរណែនាំផ្សេងៗ របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត ឲ្យបានល្អប្រសើរ ស្ម័គ្របម្រើជានិច្ច នូវផលប្រយោជន៍សម្រាប់ ប្រទេសជាតិមាតុភូមិ និងប្រជាជន ខិតខំអនុវត្ត ការងារអភិបាលកិច្ចល្អ (ការបែងចែក តម្លាភាព ការទទួលខុសត្រូវ សាមគ្គីភាព មិត្តភាព ) ឲ្យបានស្អិតរមួត ។

ដោយប្រកាន់ខ្ជាប់ នូវមជ្ឈមណ្ឌល សាមគ្គីភាព ទាំងថ្នាក់ដឹកនាំមន្ទីរ និង មន្ត្រីរាជការ ក្រោមឱវាទ ព្រមទាំងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ល្អជាមួយ មន្ទីរ អង្គភាព ស្ថាប័ននានា និងគ្រប់បណ្ដា ស្រុកក្នុងទូទាំងខេត្ត និងខិតខំចូលរួមអនុវត្ត ទៅតាមកម្មវិធី នយោបាយរបស់ រាជរដ្ឋាភិបាល យុទ្ធសាស្ត្រ ចតុកោណ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនោះមាន ផែនការជាយុទ្ធសាស្ត្រ គាំទ្រវិស័យអប់រំ (ESSP) នៅថ្នាក់ខេត្តត្បូងឃ្មុំ ឲ្យទទួលបាន ជោគជ័យរួមចំណែក អភិវឌ្ឍប្រទេសជាតិ និងប្រជាជន ឲ្យបានល្អប្រសើរ។

ឯកឧត្ដម លី ឡេង បានមានប្រសាសន៍ថា ៖ វិស័យអប់រំ គឺជាវិស័យមួយ ដែលបណ្ដុះបណ្ដាលកុមារ និងយុវជន ឲ្យ ស្រឡាញ់ការសិក្សា ដែលជាបំនងល្អ សម្រាប់លើកកម្ពស់ កាយសម្បទា បញ្ញាសម្បទា សីលធម៌សម្បទា វិជ្ជាជិវៈសម្បទារ ឲ្យ មានភាពក្លាហាន ស្វាហាប់ រហ័សរហួន ភាពវាងវៃ ក្នុងការដោះស្រាយ បញ្ហារស់នៅ និងអាចជម្នះទប់ទល់ ដំណើរការអសកម្ម ទាំងឡាយ ក្នុងគ្រួសារ និងសង្គមជាតិ ឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ដែលជាកម្លាំងចលករ នៃការអភិវឌ្ឍសង្គមជាតិ។

ឯកឧត្ដម លី ឡេង ក៏បានផ្ដល់នូវ អនុសាសន៍ ដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រី គ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងសមត្ថភាព ជំនាញរបស់ខ្លួន ។  មានសាមគ្គីភាពផ្ទៃ ក្នុងអង្គភាព និងទំនាក់ទំនង សហការល្អ ជាមួយមន្ទីរ អង្គភាព ស្ថាប័ននានា ជុំវិញខេត្ត អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដើម្បីឲ្យការងារ របស់ខ្លួនមាន ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ជូនរាជរដ្ឋាភិបាល សាមីក្រសួង និងប្រជាពលរដ្ឋ ទាំងអស់ផងដែរ ៕