Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គនាយកដ្ឋានពន្ធនាគារ បើកវគ្គអធិការកិច្ច នយោបាយរដ្ឋបាល រយៈពេល៣ថ្ងៃ នៅមណ្ឌលអប់រំ កែប្រែទី៣ ត្រពំាងផ្លុង

  • បោះពុម្ព

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ នៅមណ្ឌលអប់រំកែប្រែ ទី៣ ស្ថិតនៅក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានពិធីបើក អធិការកិច្ច ផែនការ នយោបាយ និងរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្តម គឹម សុវណ្ណ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងមានការចូលរួម ពីលោកឧត្តមសេនីយ៍ ជាអគ្គនាយករង អគ្គនាយកដ្ឋានពន្ធនាគារ។

ក្នុងឱកាសនោះ លោក គៀ សុវណ្ណា ប្រធានមណ្ឌលអប់រំ កែប្រែទី៣ ត្រពំាងផ្លុង បានធ្វើការណែ អំប់រំវិន័យ និងពង្រឹងស្មារតី ក្នុងការអនុវត្ត ភារៈកិច្ច តាមតួនាទី ដល់មន្ត្រីគ្រប់ការិយាល័យ ក្នុងមណ្ឌលអប់រំ កែប្រែទី៣ ដើម្បីអនុវត្ត ឲ្យបានល្អប្រសើរ។

ជាមួយគ្នានោះ លោក គៀ សុវណ្ណា បានថ្លែងថា មណ្ឌលអប់រំកែប្រែទី៣ មានមន្ត្រី សរុប១៦២នាក់ ស្រី១៧នាក់ ចំនួនទណ្ឌិត និងពិរុទ្ធជនចំនូន ១៤៥០នាក់ ពន្ធនាគារ មានដីទំហំ ៥០៦,៩៤៣ម៉ែត្រ ក្នុងនោះផ្ទៃដី តំបន់រដ្ឋបាលមានទំហំ ៤០០០០ម៉ែត្រ តំបន់ឃុំ ឃាំងទំហំ ៤០០០០ម៉ែត្រ ដីស្រែចំការ ជុំវិញបរិវេណអង្គភាព ទំហំ ៤២៥,១៩៤ម៉ែត្រ ពេលកន្លងមកមណ្ឌល ក៏បានសហការ ជាមួយ អង្គការសម្ព័ន្ធ មេត្រីភាពពន្ធនាគា (PFC) និងអង្គការ(CEA) ដើម្បីបង្រៀន អ្នកទោសកាត់សក់ ភាសាអង់គ្លេស ភ្លេង បុរាណ សម័យ គូគំនូរ កំព្យូទ័រ អេឡិចត្រូនិច ជួសជុលម៉ូតូ ម៉ាស៊ីន រថយន្ត ផ្សាដែក រៀនអក្ខរកម្មក្នុងបន្ទប់ និងជំនាញ កសិកម្មផងដែរ។

មានប្រសាសន៍ ក្នុងពិធីបើកអធិការ កិច្ចនយោបាយ និងរដ្ឋបាលផងដែរ ឯកឧត្តម គឹម សុវណ្ណ អនុរដ្ឋលេខាធិការ ក្រសួង មហាផ្ទៃបានថ្លែងថា ការចុះអធិការកិច្ច ពុំមែនសំដៅថា មណ្ឌលអប់រំ កែប្រែទី៣ មានកំហុសនោះទេ គឺធ្វើឡើង ស្របតាម យុទ្ធសាស្ត្រ ចតុកោណ របស់រាជរដ្ឋាភិបាល ក្នុងទិសដៅកំណែទម្រង់ ស៊ីជម្រៅតាមអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន គឺមុជទឹក ឆ្លុះកញ្ចក់ និងដុះក្អែល ពោលគឺត្រូវ ឲ្យអ្នកមានកំហុស ត្រូវ ចេះកែប្រែ មិនដូច្នេះទេ ត្រូវមានការផ្តន្ទាទោស។

ហើយការចុះអធិការកិច្ច មានគោលដៅ សំខាន់ចំនួន ៧ចំណុចគឺ ការអនុវត្ត តួនាទីភារៈកិច្ច របស់មន្ត្រី ពន្ធនាគារ ត្រួតពិនិត្យ តាមបណ្តា ការិយាល័យ ក្នុងមណ្ឌលត្រួតពិនិត្យ លើការអនុវត្ត លិខិតបទដ្ឋាននានា កែលំអរអង្កេត ស្រាវជ្រាវស្ថានភាព ជាក់ស្តែង ពីចំនុចវិជ្ជមាន ឬអវិជ្ជមាន ផ្ទៀងផ្ទាត់ឯកសារ ការគ្រប់គ្រង ឯកសារ មន្ត្រីរាជការ ទ្រព្យសម្បត្តិរដ្ឋ និងការរស់នៅរបស់អ្នកទោស៕