បណ្តាញសង្គម

កិច្ចប្រជុំដំបូងរបស់ គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បន្ទាប់ពីបើកសន្និបាតលើកទី១

ត្បួងឃ្មុំ៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤នេះ នៅសាលប្រជុំតូច សាលាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំលើកទី១ របស់ គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម លី ឡេង អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសាខា និងឯកឧត្តម លោកជំទាវ អស់លោក ជាអនុប្រធាន ហិរញ្ញឹក លេខាធិការ និងសមាជិក គណៈកម្មាធិការសាខា។

គួរបញ្ជាក់ដែលថា កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤នេះ បានបើកសន្និបាត របស់ខ្លួន ជាលើកទី១ ដោយក្នុងនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្ត ត្រូវបានតែងតាំងជា ប្រធានកិត្តិយសសាខា អមដោយអនុប្រធានកិតិ្តយស ចំនួន២០រូប។

ចំណែក ឯកឧត្តម លីឡេង អភិបាលរងខេត្ត ត្រូវបានជ្រើសតាំងជា ប្រធានគណៈកម្មាធិការសាខា លោកជំទាវ ឡេង សុខា អភិបាលរងខេត្ត ជាអនុប្រធាន និងលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល ជាអនុប្រធានប្រចាំការ។ ជាមួយគ្នានេះ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត ក៍ត្រូវបានជ្រើសតាំងជា ហិរញ្ញឹក លោក ម៉ៅ ឌុង នាយករងរដ្ឋបាលសាលាខេត្ត ជាលេខាធិការ។ ចំណែកឯ សមាជិក ដែលត្រូវបានជ្រើសតាំងជា គណៈកម្មាធិការសាខាខេត្ត រូមមាន៖ លោក គីម ទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា លោក អ៊ុន លំអង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ធួន ជេដ្ឋា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកកម្ម សំណង់ និងសុុរិយោដី លោក ស ស៊ីណា ប្រធានមន្ទីរព័ត៌មាន លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងលោក ហួរ ពិសិដ្ឋ ប្រធានមន្ទីរបរិស្ថាន។