បណ្តាញសង្គម

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ នាំយកអំណោយមនុស្សធម៍ចែកជូនគ្រួសារជនងាយរងគ្រោះ ៣៥គ្រួសារ ក្នុងស្រុកត្បូងឃ្មុំ

ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម កេង ប៊ុនណា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញ នាំយកអំណោយ សប្បុរសធម៌

ចែកជូនដល់ជនទីទាល់ក្រជួបការលំបាក ចំនួន ៣៥គ្រួសារ ដែលរស់នៅឃុំស្រឡប់ ស្ថិតនៅភូមិវាលខ្នាច ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ព្រះគ្រូសង្ឃរតនៈមុនី គីម ឌីណា ព្រះគ្រូចៅអធិការវត្ត តេជសុវណ្ណភូមិ (វត្តទើបបង្កើតថ្មី ក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ) ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលស្រុកត្បូងឃ្មុំ មន្ត្រីរាជការ សប្បុរសជន និងប្រជាពលរដ្ឋ។

ព្រះគ្រូសង្ឃរតនមុនី គីម ឌីណា ព្រះគ្រូចៅអធិការវត្តតេជសុវណ្ណភូមិ បានមានពុទ្ធដីការ សំណេះសំណាល និងអរគុណម្ចាស់អំណោយ ដោយរួមមាន ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ រួមនឹង ឯកឧត្តម កេង ប៊ុណ្ណា អភិបាលរង ខេត្ត ព្រមទាំងញាតិញោមជាសប្បុរសជនជិតឆ្ងាយ បាននាំយកមកផ្តល់ជូនដោយផ្ទាល់ បងប្អូន គ្រួសារ ចាស់ជរា ស្ត្រីមេម៉ាយ និងជនងាយរងគ្រោះ ដែលជួបការលំបាលទីទាល់ក្រពិតប្រាកដ មានចំនួន ៣៥ គ្រួសារ ។

ជាមួយគ្នានេះដែរ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានប្រសាសន៏ សួរសុខទុក្ខ ដល់ បងប្អូន គ្រួសារ ចាស់ជរា ស្ត្រីមេម៉ាយ និងជនងាយរងគ្រោះ ដែលជួបការលំបាលទីទាល់ក្រពិតប្រាកដ ប្រកបដោយមនោសញ្ចេតនាអាណិតស្រឡាញ់ចែករំលែកនូវការលំបាកជាមួយប្រជាពលរដ្ឋនាពេលនេះ។

ឯកឧត្តម ស៊ាក ឡេង ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវគិតគូរយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងរក្សាអនាម័យព្រោះសុខភាពជាកត្តាចម្បង តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បន្តទប់ស្កាត់ នូវការរាតត្បាត ការចម្លងបន្ត នៃជម្ងឺកូវិដ-១៩ ។

សូមជម្រាប ថា អំណោយ ដែលបានយកចែកជូននាពេលនោះ រួមមាន ៖ អង្ករ ១៥ គីឡូក្រាម / មី ១ កេះ /ត្រីខ ១ យួរ /ទឹកត្រី ១យួរ/ ទឹកស៊ីអ៉ីវ ១ យួរ ព្រមទាំង ថវិកា មួយចំនួន ផងដែរ៕