បណ្តាញសង្គម

ឯកឧត្តម ជា សុផារ៉ា អញ្ជើញចុះត្រួតពិនិត្យមើល ការបាក់ស្រុតច្រាំងទន្លេ ដែលកើតមានឡើង នៅឃុំចំនួន២ នៃស្រុកក្រូចឆ្មារ

ត្បូងឃ្មុំ៖ នាល្ងាចថ្ងៃទី២៥ តុលានេះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ អញ្ជើញចុះត្រួតពិនិត្យមើល ការបាក់ស្រុតច្រាំងទន្លេ ដែលកើតមានឡើង នៅឃុំចំនួន២ នៃស្រុកក្រូចឆ្មារ។

ការបាក់ស្រុតនេះ ធ្វើឲ្យខូចខាត ទ្រព្យសម្បតិ្តប្រជាពលរដ្ឋ យ៉ាងដំណំ ជាហេតុធ្វើឲ្យ ប្រជាពលរដ្ឋទាំងអស់ គ្មានទីជម្រក ដែលជាគ្រោះមហន្តរាយ ដ័ដំមួយ ហួសពីការស្មាន។ ឯកឧត្តម ប្រធានក្រុមការងារ និង ឯកឧត្តម អភិបាលខេត្ត ក៍ដូចជាថ្នាក់ដឹកនាំជាតិ និងខេត្ត បានយកចិត្តទុកដាក់ជាខ្លំាង និងកំពុងដោះស្រាយ ជាបន្ទាន់ ដោយមានធ្វើទីជម្រក បណ្តោះអាសន្ន សម្រាប់ប្រជាពលរដ្ឋរងគ្រោះ។