បណ្តាញសង្គម

ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញដាំកូនឈើ និងចូលរួមទិវាអន្តរជាតិកាត់បន្ថយ គ្រោះមហន្តរាយ និងទិវាអាស៊ានគ្រប់គ្រង គ្រោះមហន្តរាយ

ត្បូងឃ្មុំ៖ ដើម្បីលើកកម្ពស់ សហគមន៍ អោយមានភាពធន់ នឹងគ្រោះមហន្តរាយ និងសុវត្តិភាព ឲ្យកាន់តែប្រសើរឡើង តាមរយៈ ការពង្រីងតួនាទី និងការទទួល ខុសត្រូវ របស់សហគមន៍ និងអាជ្ញាធរ គ្រប់កម្រិត នៅក្នុងការកាត់ បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ ហើយបង្កើន កម្រិតនៃការយល់ដឹង របស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ស្រ្តី និងកុមារ។

ស្ដីអំពី សមាហរណកម្ម ការបន្ថយហានិភ័យ ដោយគ្រោះមហន្តរាយ នៅខេត្តត្បូងឃ្មុំ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ បានរៀបចំ ពិធីដាំកូនឈើ និងប្រារព្ធទិវាអន្តរជាតិ កាត់បន្ថយគ្រោះមហន្តរាយ និងទិវាអាស៊ានគ្រប់គ្រង គ្រោះមហន្តរាយ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ដោយមានការអញ្ចើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថា្នក់ដឹកនាំមន្ទីរ អង្គភាព ក្រុមប្រឹក្សាស្រុក គណៈអភិបាលក្រុង-ស្រុក លោក លោកស្រី តំណាងអង្គការ ស្បៀងអាហារពិភពលោក អង្កការការីតាសកម្ពុជា អង្គការសេដាក អង្គការ Save the children អង្គការយូនីសេហ្វ អង្គការគ្រួសារយើង អង្គការមូលនិធិកុមារ លោកគ្រូ អ្នកគ្រូ យុវជនកាកបាទក្រហមកម្ពុជា សិស្សកាយរិទ្ធកម្ពុជា និងប្រជាជនឃុំកោងកាង និងឃុំវាលម្លូរ សរុប ៦៧០នាក់។

លោក គឹម ថាន ប្រធានកម្មវិធី អង្គការភ្លែន អន្តរជាតិកម្ពុជា ប្រចាំខេត្តកំពង់ចាម បានគូសបញ្ជាក់ថា៖ រាជរដ្ឋាភិបាល កម្ពុជា បានប្រារព្ធទិវានេះ ជារៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ ២០១១ ដោយសារមានទឹក ជំនន់ធ្ងន់ធ្ងរ ដែលប៉ះពាល់ សហគមន៍ ភាគច្រើន នៅប្រទេសកម្ពុជា ។

មកដល់ឆ្នាំ២០១៤ គណៈកម្មាធិការ គ្រប់គ្រងគ្រោះ មហន្តរាយ ខេត្តត្បូងឃ្មុំ បានរៀបចំប្រារព្ធទិវា នៅថ្ងៃនេះម្ដងទៀត ដោយមានការជួយ គាំទ្រផ្នែក បច្ចេកទេសពីអង្គការ ភ្លែនអន្តរជាតិមូលនិធិសិទ្ធកុមារ អង្គការសង្រ្គោះកុមារ អង្គការការីតាសកម្ពុជា អង្គការ ស្បៀងអាហារ ពិភពលោក អង្គការគ្រួសារយើង អង្គការសេដាក់ និងមានការឧបត្ថម្ភ ហិរញវត្តុ ពីសំណាក់អង្គភ្លែន អន្តរជាតិ និងសហភាពអឺរ៉ុប តាមរយៈអង្គការភ្លែនកម្ពុជា និងអង្គការសេដាក់ ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការបទពិសោធន៍ របស់សហគមន៍ ដែលបង្កប់ ដោយអត្ថន័យ ខ្លឹមសារទាក់ទង នឹងការលើកកម្ពស់ នៃការចូលរួម របស់សហគមន៍ ក្នុងការគ្រប់គ្រង និងកាត់បន្ថយ ហានិភ័យ គ្រោះមហន្តរាយ និងជាពិសេស ទាក់ទង និងជាពិសេសទាក់ទង នឹងប្រធានបទ នៃទិវាអន្តរជាតិ កាត់បន្ថយគ្រោះមហន្តរាយ និងទិវាអាស៊ាន ស្ដីពីការគ្រប់គ្រង គ្រោះមហន្តរាយ ដែលយើងកំពុង តែប្រារព្ធធ្វើនាពេលនេះ ។

ឯកឧត្តម បានសំណូមពរ ដល់កងកម្លាំង សមត្ថកិច្ចគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាព អង្គការ គ្រប់មជ្ឈដ្ឋាន សូមយកចិត្តទុកដាក់ បន្តអនុវត្តយ៉ាង សកម្មផុលផុស នូវគោលនយោបាយភូមិ -ឃុំ មានសុវត្តិភាព ឲ្យទទួលបាន លទ្ធផលល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់ ជាពិសេសផ្ដោត ការយកចិត្តទុកដាក់ លើលក្ខណៈសម្បត្តិ សំខាន់ៗដូចតទៅ៖ ១. គ្មានសកម្មភាពលួច ឆក់ ប្លន់គ្រប់ប្រភេទ ២.គ្មានការផលិត ការចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ខុសច្បាប់ ៣ . គ្មានអំពីអាណាចារ្យ ការជួញដូរស្រ្តី និងកុមារ និងអំពើហឹង្សា ក្នុងគ្រួសារ ៤.គ្មានក្មេងទំនើង ៥.គ្មានល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់ អាវុធខុសច្បាប់ និងបទល្មើស គ្រប់ប្រភេទ ៦. គ្មានគ្រោះថ្មាក់ចរាចរណ៍ ៧. គ្មានគ្រោះថ្នាក់គ្រាប់មីន មិនទាន់ផ្ទុះ ៨.មានវិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតបចំពោះ គ្រោះមហន្តរាយ ប្រកបដោយ ប្រសិទ្ធភាព និង៩.គ្មានការត្រួតពិនិត្យ ខុសច្បាប់ រឺកុងត្រូលជជុះ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាជ្ញ ចន្ទ ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ទីភ្នាក់ងារអង្គការ សហប្រជាជាតិ អង្គការជាតិ អន្តរជាតិ និងដៃគូរអភិវឌ្ឍន៍នានា ដែលបានចូលរួម តាំងពិព័រណ៍រូបភាព ស្ដីពីសកម្មភាព សមិទ្ធផល និងស្នាដៃនានា ដែលសម្រេច បាននាពេលកន្លងមក ពាក់ព័ន្ធ ទៅនឹងផ្លែឈើគ្មាន ជាតិគីមី និងផលិតផល កែឆ្នៃដោយដៃ របស់ប្រជាពលរដ្ឋ ដែលជាការបង្ហាត់បង្រៀន របស់អង្គការទាំងអស់ ដែលមានគម្រោង នៅក្នុងទឹកដីខេត្តត្បូងឃ្មុំ  ៕