Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ហាក់ សុខមករា ចូលរួមពិធីប្រកាសចែកវិញ្ញាបនប័ត្រ សំគាល់ម្ចាស់អចលនវត្តុ ចំនួន ២៨៧៥ក្បាលដី ស្មើនឹង ០៤ភូមិ ស្ថិតនៅឃុំគងជ័យ ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ ៖ ក្រោមការដឹកនាំ ដោយគតិបណ្ឌិត របស់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តយុទ្ធ សាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ចំពោះកំណែទំរង់ដីធី្ល

គឺការប្រមូលផ្ដុំ ជាសំខាន់ លើវិធានការ ពង្រឹងប្រព័ន្ធ គ្រប់គ្រងបែងចែក និងប្រើប្រាស់ដីធ្លី ប្រកបដោយ សមធម៌ និងធានាបាននូវ ប្រសិទ្ធិភាពសេដ្ឋកិច្ច តាមរយៈការ ចុះបញ្ជីដីធ្លី ការធានាសុវត្តិភាព នៃកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ និងការដោះស្រាយ វិវាទដីធ្លី ដោយឈរ លើគោលការណ៍ ជួយប្រជាពលរដ្ឋ ជាពិសេសគ្រួសារ និងក្រុមជនងាយរង គ្រោះ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៤នេះ នៅក្នុងបរិវេណវត្ត សុវណ្ណបុព្វតារា (ហៅវត្តស្រែស្ពៃ) ស្ថិតនៅភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ បានប្រារព្ធ ពិធីប្រកាសចែកវិញ្ញាបនប័ត្រ សំគាល់ម្ចាស់អចលនវត្តុ ចំនួន ២៨៧៥ក្បាលដី ស្មើនឹង ០៤ភូមិ ស្ថិតនៅឃុំគងជ័យ ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញ ចូលរួមពី អភិបាលស្រុក ប្រធានមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋ ជាច្រើនរូបទៀត ។

បន្ទាប់ពីលោក រស់ សាខន អភិបាល នៃគណៈអភិបាលស្រុកអូរាំងឳ បានឡើងអាន របាយការណ៍រួចមក លោក ធួន ជេដ្ឋា ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត និង ជានាយកចាត់ការ កម្មវិធីអនុវិស័យ រដ្ឋបាលដីធ្លី ខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា ៖ ឃុំគងជ័យ គឺជាឃុំមួយ ក្នុងចំណោម ឃុំទាំង០៧ ដែលត្រូវបាន ក្រុមកាងារ បានចាប់អនុវត្តការងា ចុះបញ្ជីដីធ្លី ដែលមានលក្ខណៈ ជាប្រព័ន្ធ បានចុះវាស់វែង ចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០០៩ ហើយមកដល់ពេលនេះ ក្រុមកាងារ បានសំរេចលទ្ធផល បានដូចខាងក្រោម ៖ ទិន្នន័យដែលធ្វើការ ប្រមូលបាន មានចំនួន ៨១០៦៣ក្បាលដី ទិន្នន័យ ដែលបញ្ជូលក្នុងកុំព្យូទ័រ មានចំនួន ៨១០៦៣ក្បាលដី និងទិន្នន័យ ដែលគូរក្នុងកុំព្យូទ័រ មានចំនួន ៨០ ៥៩២ក្បាលដី បិទផ្សាយ ចប់មានចំនួន ៦៧ ១៦៦ក្បាលដី ចែក ប័ណ្ណដល់ដៃ ប្រជាពលរដ្ឋមានចំនួន ៦៣ ២៦៦ក្បាលដី ។

ឯកឧត្តម ហាក់ សុខមករា បានបញ្ជាក់ថា៖ តាំងពីថ្ងៃចាប់ផ្ដើម អនុវត្តការងារ ប្រមូលទិន្នន័យ អង្កេតវាស់វែង និងការប្រកាស ផ្សាយជាសារធារណៈ រហូតមកដល់ថ្ងៃប្រកាស ចែកវិញ្ញាបនប័ត្រ សំគាល់ម្ចាស់ អចលនវត្តុ ជូនបងប្អូន ប្រជាពលរដ្ឋ ទាំងអស់នេះ គឺត្រូវចំណាយពេល រហូតដល់ ២៤ខែ ( ២ឆ្នាំ ) ដោយឆ្លងកាត់ ការលំបាក់ និងការងាយស្រួល គ្រប់បែបយ៉ាង ប៉ុន្តែទោះបីជា យ៉ាងណា ក៏ជាមោទនភាព របស់ស្រុកអូរាំងឳ ពិសេសឃុំគងជ័យ ដែលប្រជាជននៅក្នុងឃុំនេះ ទទួលបានប័ណ្ណកម្ម សិទ្ធិដីធ្លី ទាំងអស់ចប់សព្វ គ្រប់ទាំង ២២ភូមិ គឺស្មើនឹង១៥៤៩៣ប័ណ្ណ ។

ឯកឧត្តម ហាក់ សុខមករា ក៏បានផ្ដាំផ្ញើដល់ ប្រជាពលរដ្ឋទាំងអស់ ត្រូវថែក្សារ វិញ្ញាបនប័ត្រ សំគាល់ម្ចាស់ អចលនវត្តុ ឬអាចហៅ យ៉ាងសាមញ្ញថា ប័ណ្ណកម្មសិទ្ធិដីឲ្យបានល្អ ព្រោះវាអាចតំណាង អោយទ្រព្យសម្បត្តិ របស់បងប្អូនប្រជាពលរដ្ឋ និងមានតម្លៃស្មើ នឹងមាស -ពេជ្រ របស់បងប្អូនព្រោះថា ប័ណ្ណកម្មសិទ្ធិនេះវា បានបញ្ជាក់ច្បាស់លាស់ ពីឈ្មោះបងប្អូន ជាម្ចាស់កម្មសិទ្ធិករ ហើយត្រូវបាន កាពារដោយច្បាប់ ពុំអាចមាននរណា មករំលោភបំពាន យកបានទេ អាចយកទៅចាត់ចែងលក់ -ដូរ ធ្វើអំណោយ ដាក់បញ្ជាំ ឬចែកជាមរតក ដល់កូនចៅយើងបាន និងបង្កភាព កក់ក្ដៅចំពោះ អ្នកវិនិយោគទុនផងដែរ ៕