Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំ រៀចចំពិធីទទួលបដិសណ្ថារៈកិច្ច ការពារសុខសុវត្តិភាព សណ្ដាប់ធ្នាប់សារធារណៈ ក្នុងពិធីបើកការរដ្ឋានសាងសង់អាគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធ នៃទីរួមខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គ

  • បោះពុម្ព

ត្បូងឃ្មុំ ៖ ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ នៅសាលាខេត្តត្បូងឃ្មុំ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃអភិបាល ខេត្តត្បូងឃ្មុំ និងមានការអញ្ជើញ ចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលរងស្រុក ស្ថាប័ននានា ជាច្រើនរូបទៀត

បានបើកកិច្ច ប្រជុំរៀចចំពិធី ទទួលបដិសណ្ថារៈកិច្ច ការពារសុខសុវត្តិភាព សណ្ដាប់ធ្នាប់ សារធារណៈ ក្នុងពិធីបើកការ រដ្ឋានសាងសង់ អាគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធ នៃទីរួមខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេមកិតិ្តព្រិទ្ធណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥។

លោក ពាង ណារិទ្ធ នាយករដ្ឋបាល សាលាខេត្ត បានធ្វើរបាយការណ៍ គូសបញ្ជាក់ថា៖ ដើម្បីបម្រើកិច្ចការ រៀបចំពិធីទទួលបដិសណ្ឋារកិច្ច បានធ្វើការកំណត់ និងបែងចែក ភារកិច្ចជូនដល់ក្រុង ស្រុក មន្ទីរ អង្គភាព និងបណ្ដាសមត្ថកិច្ច ជំនាញពាក់ព័ន្ធ និងចាត់ចែងធ្វើ លិខិតអញ្ចើញភ្ញៀវចូលរួម រួមមានមន្ត្រីរាជការតាមមន្ទីរ -អង្គភាព ក្រុង ស្រុក ពាណិជ្ជករ អាជីវករសំខាន់ៗ ក្នុងខេត្ត និងថ្នាក់ដឹកនាំខេត្ត សម្ព័ន្ធភាពតៃនិញ -ប៊ិញភឿក នៃសាធារណៈរដ្ឋ សង្គមនិយមវៀតណាម ព្រមទាំងថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន និងបណ្ដាខេត្តពាក់ព័ន្ធ សរុបប្រមាណ ១៥.០០០នាក់ ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានផ្ដាំផ្ញើចំពោះ នាយករដ្ឋបាលសាលាខេត្ត និងស្ថាប័ន ពាក់ព័ន្ធទាំងអស់ សហការគ្នា ក្នុងការរៀបចំ ដងទង់ជាតិ ទង់ជ្វាលា បដា ពាក្យស្លោក និងតុបតែង លម្អទីប្រារព្ធពិធី និងការរៀបចំ ផែនមហាជន នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៤ ព្រមទាំង ណែនាំឲ្យប្រជាពលរដ្ឋ ធ្វើអនាម័យ ដោតដងទងជាតិតាមផ្ទះ និងដងផ្លូវ សំខាន់ៗ រួមនិងរៀបចំ សណ្ដាប់ធ្នាប់ តាមទីប្រជុំជនផ្សារ ឲ្យបានល្អប្រសើរ ចំពោះការងារអញ្ជើញមន្ត្រី និងប្រជាពលរដ្ឋ ចូលរួមគឺ ស្រុកត្បូងឃ្មុំ តម្រូវយកចំនួន ៦.០០០នាក់ តំបែរ ៣.០០០នាក់ ពញាក្រែក ៣.០០០នាក់ ក្រៅពីនេះ គឺក្រុង-ស្រុក នីមួយៗ ត្រូវម្ចាស់ការអញ្ជើញ មន្ត្រីមកចូលរួមក្នុងមួយ ស្រុកចំនួន ៥០នាក់ និងចាត់ចែងពិធី សម្ពាតដោត ទង់ជាតិតាមផ្លូវសំខាន់ៗ និងរៀបចំ សណ្ដាប់ធ្នាប់ តាមទីប្រជុំជន ឲ្យបានល្អប្រសើរ ៕