បណ្តាញសង្គម

ឯកឧត្តម ហាប់ អូម៉ាលី នាំយកប្រាក់ឧបត្ថម្ភ ផ្តល់ជូនកុមារកំព្រាសាសនិកឥស្លាម ចំនួន២២៥នាក់ មកពីខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ

រសៀលថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយកុមារកំព្រាសាសនិកឥស្លាម

និងអាណាព្យាបាល ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភជូនកុមារកំព្រាសាសនិកឥស្លាម ចំនួន២២៥ នាក់ សម្រាប់បំណាច់ឆ្នាំ២០២០ ដែលទទួលបានពីសប្បុរសជនប្រទេសអារ៉ាប៊ីសាអ៊ូឌីត រៀបចំដោយសមាគមកូប្រ៉ាស៊ីមុស្លីមកម្ពុជា នៅមជ្ឈមណ្ឌលអប់រំ អាប់ឌុលអាហ្ស៊ីសអាល់យ៉ះយ៉ាដើម្បីសង្គមត្បូងឃ្មុំ ស្ថិតនៅភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ក្នុងឳកាសនោះដោយមានការចូលរួម ពីសំណាក់ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោក អភិបាលស្រុកត្បូងឃ្មុំ ប្រធាន-អនុប្រធាន មន្ទីរជុំវិញខេត្ត និងអ្នកពាក់ព័ន្ធ។

បន្ទាប់កុមារីកំព្រាសាសនិកឥស្លាម បានសូត្រគម្ពី អាល់គូរអាននុលការីម លោក អើស្អារី ពិន សល់ឡេះ ប្រធានសមាគមន៍កូប៉្រាស៊ីមូស្លីមកម្ពុជាខេត្តត្បូងឃ្មុំ បានជម្រាបជូនអង្គពិធីពីរបាយការណ៍សាងសង់មជ្ឃមណ្ឌលអប់រំ អាប់ឌុលអាហ្ស៊ីសអាល់យ៉ះយ៉ាចំណាយថវិកាអស់ជិត១លានដុល្លាសហរដ្ឋអាមេរិច និងមជ្ឈមណ្ឌលកុមាកំព្រាភូមិសែនចម្រើន ឃុំសេដារ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចំណាយថវិការជិត១លានដុល្លាអាមេរិច ព្រមទាំងសាលាបឋមសិក្សាណូរ៉លអុីម៉ាណសែនជ័យ ប្រមាណ៨មុឺនដុល្លា ស្ថិតនៅភូមិសែនជ័យ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

តមកលោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ បានមានប្រសាសន៏លើកទឹកចិត្តដល់បងប្អូនខ្មែរ និងបងប្អូនសាសនិកឥស្លាមទាំងអស់គ្នា ត្រូវរស់នៅក្នុងសហគមសន្តិភាពឲ្យមានកិត្តិយស កុំមានការរើសអើងគ្នា ប្រកាន់ពូជសាសន៍ សាសនា កន្លងមកថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា បានខិតខំអនុវត្តន៍នូវគោលនយោបាយសុខដុមនីយកម្មសាសនាបានល្អបំផុត ក្នុងនោះ ក៍ពលរដ្ឋយើងទាំងអស់សូមបន្តស្រលាញ់គ្នា យោគយល់គ្នា ចេះជួយគ្នាទៅវិញទៅមក ដែលនេះជាសញ្ញាសន្តិភាព និងមានការអភិវឌ្ឍន៍រីកចំរើនទាំងអស់គ្នា ។

ថ្លែងសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានលើកឡើងថា បើទោះបីជាក្មួយៗជាក្មេងកំព្រា ខ្លះមានម្តាយ គ្មានឳពុក ខ្លះទៀត មានឳពុក គ្មានម្តាយក៏ដោយ រាជរដ្ឋាភិបាល សប្បុរសជន សមាគមន៏សាសនិកឥស្លាមនានា បានយកចិត្តទុកដាក់ជានិច្ច ក្រោមម្លប់សុខសន្តិភាព ពិសេសបំផុតនោះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតឲ្យមានគោលនយោបាយសុខដុមនីយកម្មជាតិសាសនា នៅកម្ពុជា ។

ហើយអំណោយទាំងនេះគឺជាការឧបត្ថម្ភរបស់សប្បុរសជនពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត តាមរយៈ សមាគមកូប្រ៉ាស៊ីមុស្លីមកម្ពុជាខេត្តត្បូងឃ្មុំ ដែលផ្តល់ជាទូទៅ មិនសំដៅលើពូជសាសន៍ និងសាសនាណាឡើយ។

ឯកឧត្តម ហាប់ អូម៉ាលី បានមានប្រសាសន៏បង្ហាញ ជុំវិញតម្លៃនៃសន្តិភាពដែលរកបានមកដោយលំបាកលំបិនបំផុត ខណៈដែលសម្ដេចតេហ៊ុន សែន និងសហការី ហ៊ានលះបង់ជីវិតទៅប្ដូរទើបធ្វើអោយកម្ពុជាយើង មានការរីកចំរើនលូតលាស់ លើគ្រប់វិស័យ ជាពិសេសប្រជាពលរដ្ឋមានជីវភាពកាន់តែធូរធារឡើងៗ ដែលនេះជាស្នាដៃដ៍ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងសូមបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាជារៀងរហូត ។

សូមជម្រាបថា កម្មវិធីសំណេះសំណាល និងផ្ដល់ប្រាក់ឧបត្ថម្ភ អប់រំកុមារកំព្រាសាសនិកឥស្លាមចំនួន២២៥នាក់ មកពីខេត្តកំពង់ចាម ៣៧នាក់ មកពីខេត្តក្រចេះ ៣៥ នាក់ និងខេត្តត្បូងឃ្មុំ ១៥៣នាក់ ដោយក្នុងម្នាក់ៗទទួលប្រាក់ឧបត្ថម្ភចំនួន៥៣ ដុល្លារសរុបថវិកា ១១,៩២៥ ដុល្លាអាមេរិក ៕