Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម អភិបាលខេត្ត ប្រាជ្ញ ចន្ទ អញ្ជើញបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ៖ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ នៅសាលាខេត្តត្បូងឃ្មុំ បានរៀបចំប្រារព្ធ បើកកិច្ចប្រជុំ គណៈបញ្ជាការ ឯកភាពរដ្ឋបាល ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ដោយមានការ អញ្ជើញចូលរួមពី នាយករដ្ឋបាល សាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីរាជការ ជាច្រើនរូបទៀត។

បន្ទាប់ពី លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្ត បានអំណានសេចក្ដីព្រាង ផែនការ ការពារសនិ្តសុខ សុវត្តិភាព សណ្ដាប់ធ្នាប់ ក្នុងឱកាសប្រារព្ធ ពិធីបើកការ រដ្ឋានសាងសង់ អាគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធ ទីក្រុងនៃ ទីរួមខេត្តត្បូងឃ្មុំ ក្រោមអធីបតីភាព ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៥ រួចមក ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា ៖ ក្នុងរយៈកាល ៦ខែ ចុងឆ្នាំ២០១៤ ពោលគឺចាប់ពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០១៤ បន្ទាប់ពីការ ប្រកាសដាក់ឲ្យ ដំណើរការ ជាផ្លូវការនៃ រដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រហូតមកដល់បច្ចុប្បន្ន ការងាររដ្ឋបាល នៃរដ្ឋបាលគ្រប់ថ្នាក់ ការងារទូទៅរបស់ មន្ទីរជំនាញ ការគ្រប់គ្រង ថែរក្សាការពារ សន្តិសុខ សណ្ដាប់ធ្នាប់ សារធារណៈ ពីគ្រប់កំលាំង មានសមត្ថកិច្ច និងការលើកកំពស់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ត្រូវបានទទួលការ យកចិត្តទុកដាក់ ពីមន្ត្រីគ្រប់ថ្នាក់ គ្រប់ជំនាញ ក៏ដូចជាគ្រប់កំលាំង សមត្ថកិច្ច បានធ្វើអោយ សភាពការណ៍ ទូទៅនៅក្នុងខេត្ត រក្សាបានប្រក្រតីភាព និរន្តភាព និងប្រព្រឹត្ត ទៅដោយភាពរលូន ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានផ្ដាំផ្ញើដល់ គណៈបញ្ជាការ ឯកភាពខេត្តទាំងអស់ ត្រូវរៀបចំកំលាំងចំរុះ ដើម្បីការពារ សណ្ដាប់ធ្នាប់សាធារណៈ ទទួលបដិសណ្ថារកិច្ច ឥស្សារៈជនជាន់ខ្ពស់ បើកការរដ្ឋានសាងសង់ អាគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធ ទីក្រុងនៃទីរួមខេត្តត្បូងឃ្មុំ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៥ ខាងមុខ ជាពិសេសការធ្វើការ តាមដានសភាពការណ៍ សកម្មភាពបទល្មើសនានា ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាប់រាល់ បទល្មើសដែល ធ្វើឲ្យប៉ះពាល់ដល់ សន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ៕