Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ផ្តល់អំណោយជូនប្រជាពលរដ្ឋក្រីក្រ ៣០០គ្រួសារ ក្នុងពញាក្រែក និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា សាសនិក ឥស្លាម និងឯកឧត្ដម គន់ សុភា អភិបាលរងខេត្ត តំណាង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ

អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងប្រតិភូអមដំណើររដ្ធលេខាធិខា អនុរដ្ធលេខាធិការ ឯកឧត្តមតំណាងរាស្រ្ត ខេត្តត្បូងឃ្មុំ ពោធិ៍សាត់ កំពង់ឆ្នាំង និង រាជធានីភ្នំពេញ លោកឧកញ៉ា សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និង ចែកជូនគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់មួយចំនួន ដល់ ប្រជាពលរដ្ឋខ្មែរ និងសាសនិកឥស្លាម ក្រីក្រ ចំនួន១៥០គ្រួសារ នៅភូមិពោធិឥន្ទទី១ ឃុំ កោងកាង ស្រុកពញាក្រែក និងចំនួន១៥០គ្រួសារទៀត ស្ថិតនៅភូមិ៧មករា ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ សរុបចំនួន៣០០គ្រួសារ។

ក្នុងឳកាសសំណេះសំណាលឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ មានប្រសាសន៍ថា បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និង ការអភិវឌ្ឍលើគ្រប់វិស័យ។

ហើយថ្មីៗនេះកម្ពុជាយើងទទួលបានសមិទ្ធផលជាប្រវត្តិសាស្រ្ត គឺដំណក់ប្រេងជាលើកដំបូងក្នុងសម័យតេជោសែន ដែលប្រជាពលរដ្ឋទន្ទឹងរង់ចាំជាច្រើនឆ្នាំមកហើយ។

ឯកឧត្ដមទេសរដ្ឋមន្រ្តី បានបន្តថា បណ្តាប្រទេសអ្នកកាន់សាសនាឥស្លាម លើពិភពលោបានកោតសរសើរកម្ពុជា ដែលរក្សាបានសុខដុមនីយកម្មជាតិសាសន៍ និងសាសនាបានល្អ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ក្នុងរយៈពេលជាង៤០ឆ្នាំក្រោមការដឹកនាំរបស់សម្តេចតេជោ ក្រៅពីការការពារ និងកសាងជាតិ សម្តេចបានយកចិត្តទុកដាក់ លើការធ្វើឲ្យមានសុខដុមនីយកម្មរវាងជាតិសាសន៍ និងសាសនា ដោយបានផ្តល់សិទ្ធិសេរីភាពយ៉ាងទូលំទូលាយ ដល់គ្រប់ប្រជាពលរដ្ឋ ក្នុងការគោរពប្រតិបត្តិជំនឿសាសនា ការថែរក្សាទំនៀមទំលាប់ប្រពៃណីទៅតាមការស្រឡាញ់ពេញចិត្ត ដោយពុំមានការរិតត្បិត បង្ខិតបង្ខំ ឬរើសអើងនោះឡើយ បើទោះបីរដ្ឋបានកំណត់ថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ពិតមែន។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ និងវិធានការនានា របស់ក្រសួងសុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ខណៈពេលដែលពិភពលោក កំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំង ដោយសារជំងឺនេះ។

គួបញ្ជាក់ដែរថាអំណោយទាំងនេះ ទទួលបានការឧបត្ថម្ភពី សមាគម HASENE International e. V. នៃប្រទេសតួកគី សហការជាមួយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា(CIWODA) សមាគម សម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) សហភាពបញ្ញវន្តមុស្លិមកម្ពុជា (CMIU) ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ ២០ គីឡូក្រាម ស្ករស ២ គីឡូក្រាម ប្រេងឆា ២ លីត្រ ត្រីខ ៤ កំប៉ុង មី ១០ កញ្ចប់ សាប៊ូដុះខ្លួន ៤ ដុំ សាប៊ូលាងចាន ១ ដប និង អំបិល ១ គីឡូក្រាម៕