Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ស ខេង ចុះត្រួតពិនិត្យការត្រៀមរៀបចំ បើកការដ្ឋានសាងសង់ អគារដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធ ទីរួមខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្ត និងអាជ្ញាធរ មកពីបណ្តាមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យ ទៅលើការសិក្សាប្លង់គោល កសាង ស្ថាបនាទីប្រជុំជន នៃទីរួមខេត្តត្បូងឃ្មុំ ក្នុងតំបន់ចំការម៉ៃសាក់

ស្ថិតនៅ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលត្រៀមនឹងរៀបចំបើក ការរដ្ឋានសាសសង់ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន