បណ្តាញសង្គម

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៣

ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ នៅសាលប្រជុំ ខ សាលាខេត្តត្បូងឃ្មុំ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៣

ក្រោមអធិបតីភាពលោកជំទាវ ខៀវ សាមួន ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពី លោកជំទាវ ឡេង សុខា អនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងសមាជិក សមាជិការ ជាច្រើនរូបទៀត។

ថ្លែងនាឱកាសនោះ លោកជំទាវ ខៀវ សាមួន បានមានប្រសាសន៏ថា ចំពោះដំណើរការកិច្ចប្រជុំនាថ្ងៃនេះ គឺដើម្បីធ្វើការពិនិត្យ អនុម័ត និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៏ ទិសដៅបន្ត របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ (គ ក ស ក) ដើម្បីលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់បទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ដែលមានស្រាប់ សំដៅការពារកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ របស់ខេត្តត្បូងឃ្មុំ ដែលអនុវត្តនាពេលកន្លងមក។

លោកជំទាវ មានប្រសាសន៏បន្តថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ចំពោះ ការសិក្សាលើភាពខ្វះចន្លោះនៃច្បាប់ និងការអនុវត្ត បញ្ហាប្រឈមដែលរាំងស្ទះដល់ប្រសិទ្ធភាព នៃការអនុវត្ត និងការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ អាចលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អរអោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៍ល្អទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ។

លោកជំទាវ ខៀវ សាមួន បានធ្វើកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមក ពិសេសឯកឧត្ដម លោកជំទាវ ក្នុងជួរគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ដែលបានជួយជំរុញអោយការងារស្ត្រី ដោយកំណត់រកដំណោះស្រាយ ជាយុទ្ធសាស្រ្ត និងឱកាសនៃកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការឆ្លើយតប និងអន្តរាគមន៍ របស់ខេត្តត្បូងឃ្មុំ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ។

សូមជម្រាបថា ៖ក្នុងកិច្ចប្រជុំបានបាននលើកឡើងនូវរបៀបវារៈចំនួន០៣ ដើម្បីពិនិត្យ និងអនុម័ត រួមមាន ១.ពិនិត្យនិងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី ១៤ អាណត្តិទី៣ របស់គណ:កម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ២.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ខែមករា ឆ្នាំ២០២១ របស់គណ:កម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត ៣.បញ្ហាផ្សេងៗ សេចក្ដីជូនដំណឹងពីរបៀបវិរៈកាលបរិច្ចេទ និងទីកន្លែងសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី១៧ របស់គណ:កម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត ៕