Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម លី ឡេង បិទវគ្គបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងគ្រោះមហន្តរាយ និងគោលការណ៍ស្វ៊ែរ

  • បោះពុម្ព

ត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ នៅសាលាខេត្តត្បូងឃ្មុំ បានប្រារព្ធ បិទវគ្គបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រង គ្រោះមហន្តរាយ និងគោលការណ៍ស្វ៊ែ ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ

និងដោយមាន ការអញ្ជើញចូលរួមពី អភិបាលរងស្រុក រដ្ឋបាលរងក្រុង ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីសាលាខេត្ត សរុប ៤៦រូប ។

លោក ប៉ិល ពិសិដ្ឋ តំណាងអង្គការភ្លែន អន្តរជាតិកម្ពុជា បានអានរបាយការណ៍ បូកសរុបលទ្ធផល នៃវគ្គបណ្ដុះបណ្ដាលថា វគ្គបណ្ដុះបណ្ដាល បានផ្ដោតលើ ប្រធានបទ សំខាន់ៗទាក់ទង និង ការគ្រប់គ្រង គ្រោះមហន្តរាយ និងបទដ្ឋានស្វ៊ែរ ដែលបានសំរេច ដូចខាងក្រោម ៖ ១.ការគ្រប់គ្រង គ្រោះមហន្តរាយ និងទិដ្ឋភាពទូទៅ នៃការគ្រប់គ្រង គ្រោះមហន្តរាយ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ២. ការប្រែប្រួលអាកាសធាតុ (ការបន្សុំ និងការកាត់បន្ថយ ការប្រែប្រួលអាកាសធាតុ ) ៣. គោលការណ៍ស្វ៊ែរ រួមមាន ( ការផ្គត់ផ្គងទឹកស្អាត, អនាម័យខ្លួនប្រាណ និងបរិស្ថាន សន្តិសុខស្បៀង និងអាហាររូបត្ថម្ត សុខភាព ទីជម្រក និង សម្ភារៈប្រើប្រាស់ មិនមែនជាស្បៀងអាហារ និងការអប់រំពេលមាន គ្រោះអាសន្ន) ៤. លំហាត់សម និងផែនការសកម្មភាព លើការងារគ្រប់គ្រង គ្រោះមហន្តរាយ និង៥.ការធ្វើលំហាត់បញ្ចប់វគ្គ ។

ឯកឧត្តម លី ឡេង មានប្រសាសន៍ថា ៖ សិក្ខាសាលានេះ មានគោលបំណង ចូលរួមចំណែកទប់ស្កាត់ និងទទួលបាន ចំណេះដឹងលើ ទស្សនៈទាន នៃការគ្រប់គ្រងគ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាតុ គោលការណ៍ស្វ៊ែរ បានដឹងពីតួនាទី និងរចនាសម្ព័ន្ធ នៃការគ្រប់គ្រង គ្រោះមហន្តរាយ នៅថ្នាក់ជាតិ និងក្រោមជាតិ ដោយរួមបញ្ចូល ទាំងការត្រៀមបង្ការ ទៅនឹងគ្រោះអាសន្ន និងផែនការឆ្លើយតប និងអ្វីដែលត្រូវធ្វើ ដើម្បីធ្វើអោយ ការងារគ្របគ្រង់ គ្រោះមហន្តរាយ កាន់តែមានភាពល្អ ប្រសើរឡើង នៅក្នុងខេត្តត្បូងឃ្មុំ ។

ឯកឧត្តម លី ឡេង បានផ្ដាំផ្ញើដល់ សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ សិក្សារៀន សូត្រជំនាញនេះ ឲ្យបានល្អ ដើម្បីយកទៅអនុវត្ត និងផ្សព្វផ្សាយបន្ត ជូនដល់អ្នកពាក់ព័ន្ធនានានៅតាម ស្រុក ឃុំ សង្កាត់ ពិសេសត្រូវអនុវត្ត ការគ្រប់គ្រង គ្រោះមហន្តរាយ និងគោលការណ៍ស្វ៊ែ នេះឲ្យបានល្អប្រសើរផងដែរ ៕