Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម វង សូត បានជម្រុញ ដល់គ្រួសារក្រីក្រ ត្រូវយកសាច់ប្រាក់ដដែលឧបត្តម្ភពីរាជរដ្ឋាភិបាល យកទៅបង្កើតមុខរបរឲ្យកាន់តែល្អប្រសើរឡើង

  • បោះពុម្ព

ឯកឧត្តមរដ្ឋមន្ត្រី វង សូត បានជម្រុញដល់គ្រួសារក្រីក្រ ត្រូវខិតខំប្រឹងប្រែងយកសាច់ប្រាក់ ដែលទទួលបានពីរាជរដ្ឋាភិបាលក្នុងកំឡុងពេលនៃការរីករាលដាលជម្ងឺកូវីដ១៩នេះ

យកទៅប្រកបមុខរបរចិញ្ចឹមជីវិត និងបង្កើតការងារដាំដុះ ចិញ្ចឹមសត្វ ដើម្បីបង្កើនជីវភាពឲ្យល្អប្រសើរ។

ឯកឧត្ដម វងសូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយគ្រួសារក្រីក្រដែលទទួលបានសាច់ប្រាក់ ឧបត្តម្ភពីរាជរដ្ឋាភិបាល ក្នុងកំឡុងពេលនៃការរីករាលដាលជម្ងឺកូវីដ១៩ នៅក្នុងបរិវេណវត្តទួលសង្កែ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

ឯកឧត្ដមរដ្ឋមន្ត្រី បានជម្រុញដល់យបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក និងជីវភាពខ្វះខាត សរុបទូទាំងប្រទេសប្រមាណជាង៧០ម៉ឺនគ្រួសារ ត្រូវរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សាច់ប្រាក់ជួយសម្រួលជីវភាពគ្រួសារក្រីក្រក្នុងវិបត្តិកូវីដ១៩នេះ ដោយលើកទឹកចិត្តបន្ថែមឲ្យគ្រួសារក្រីក្រទាំងអស់ ខិតខំស្វែងការងារនិងបង្កើតមុខរបរធ្វើក្នុងការសម្រួល នូវជីវភាពឲ្យកាន់តែល្អប្រសើរវិញ។

ឯកឧត្ដម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានបញ្ជាក់ទៀតថា គ្រួសារដែលក្រីក្រកំឡុងពេលកូវីដ១៩នេះ គឺប្រសិនបើបញ្ហាវិបត្តិកូវីដ ត្រូវរលាយសាបសូន្យទៅវិញនោះ ការជួយឧបត្តម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលក៍ត្រូវបិទបញ្ចប់ដែល ខណៈបច្ចុប្បន្នបានផ្តល់បីខែទៀតក្នុងឆ្នាំ២០២១នេះ រួមមាន៖ ខែមករា កុម្ភៈ និងមីនា ប៉ុន្តែចំពោះស្ត្រីក្រីក្រ និងកុមារនៅតែទទួលការគាំពាសង្គម ឧបត្តម្ភសាច់ប្រាក់ជារៀងរហូត។

ក្រោយពិធីសំណេះសំណាល ឯកឧត្ដម វង សូត និងលោកជំទាវ បានប្រគេនបច្ច័យព្រះសង្ឃ២វត្ត គឺវត្តជាច និងវត្តទួលសង្កែ ក្នុង១វត្តៗទទួលបានបច្ច័យចំនួន៥០លានរៀល ដើម្បីចូលរួមការសាងសង់ហើយឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យការកសាងអគាវិទ្យាល័យជាច រួចមកក៍បន្តដំណើរពិនិត្យការសាងសង់មណ្ឌលសុខភាពឃុំជាច ហើយចុងក្រោយចុះពិនិត្យការសាងសង់កុដ្ឋព្រះសង្ឃនៅវត្តជាចផងដែរ ៕