បណ្តាញសង្គម

ឯកឧត្តម ជា សុផារ៉ា សម្ភោធសមិទ្ធិផលនានា ក្នុងវត្តរមណីវ័ន ហៅវត្តធុត្តង្គ ក្នុងសង្កាត់សួង ក្រុុងសួង

ត្បូងឃ្មុំ៖ នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៥ បានប្រារព្ធពិធី សម្ភោធឆ្លង សមិទ្ធិផលនានា ក្នុងវត្តរមណីយវ័ន ហៅវត្តធុត្ដង្គ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ដោយមានកា រអញ្ចើ្ញចូលរួមពី ឯកឧត្តម សមាជិក ក្រុមប្រឹក្សាចខេត្ត ឯកឧត្តម អភិបាលរងខេត្ត អភិបាលក្រុង ថ្នាក់នាំមន្ទីរ អង្គភាព កងកំលាំងទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ជាច្រើនរូបទៀត ។

លោក ជា សុខរិទ្ធិ អភិបាលក្រុងសួង បានឡើងអានរបាយការណ៍ថា ៖ ក្រុងសួង ជាក្រុងមួយស្ថិតនៅ ក្នុងចំណោមក្រុង ស្រុកទាំង៧ នៃខេត្តត្បូងឃ្មុំ ដែលជាខេត្តថ្មី ទើបតែបំបែកចេញ ពីខេត្តកំពង់ចាម ។ ក្រុងសួង ព័ទ្ធ ជុំវិញដោយ បណ្ដាឃុំនៃ ស្រុកត្បូងឃ្មុំ មាន២សង្កាត់ មានភូមិចំនួន៣០ នឹងមានផ្ទៃដី សរុបចំនួន ៨,២៨០.៦៤ ហ.ត មានប្រជាពលរដ្ឋ រស់នៅចំនួន ៨,០២៣គ្រួសារ ស្មើនឹង ៣៥,៩៤៥នាក់ ស្រី១៨,៤០៥នាក់ ប្រជាពលរដ្ឋ ប្រកបមុខរបរកសិកម្ម ជាចំបងប្រមាណ ៧០% ក្រៅពីនេះ ប្រមុខរបរលក់ដូរ សិប្បកម្ម សេវាកម្ម មន្ត្រីរាជការ និងកម្មករ ។

លោក បន្តទៀតថា ដោយឡែកសភាព ការណ៍សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងក្រុងរយៈ ពេលមួយឆ្នាំ២០១៤ នេះ មានសភាពល្អប្រសើរ បទល្មើសគ្រប់ប្រភេទ ថយចុះជាងឆ្នាំ២០១៣ ពិធីបុណ្យធំៗនានា របស់ជាតិ និងរបស់គណបក្ស កម្លាំងសមត្ថកិច្ចក្រុង ទទួលខុសត្រូវ និងការពារប្រកប ដោយសុវត្តិភាព ។

ឯកឧត្តម ជា សុផារ៉ា មានប្រសាសន៍ថា ៖ សមិផលដែល បានកើតឡើងទាំង អាណាចក្រ និងពុទ្ធចក្រ គឺអាស្រ័យទៅលើ សេដ្ឋកិច្ច ប្រទេសជាតិ មានការរីកចំរើន ដោយផ្ដើមចេញពី ការរីកចំរើន សេដ្ឋកិច្ចគ្រួសារ ជាមួយនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ធ្វើឲ្យមានសន្តិភាព ពេញលេញ និងមានស្ថេរភាព នយោបាយថែមទៀត ។សមទ្ធិផលនានា ក្នុងវត្តរមណីយវ័ន ហៅវត្តធុត្ដង្គ នេះគឺជាសមទ្ធិផលថ្មី ដែលបានកសាង បន្ថែមសំរាប់វិស័យ ព្រះពុទ្ធសាសនា ។

ឯកឧត្តម ជា សុផារ៉ា បានគួររំលឹកដែរថា៖ យើងទាំងអស់គ្នា បានដឹងហើយថា កាលពីសម័យសង្គ្រាម ទីអារាមនានា ជាពិសេសវត្ត រមណីយវ័ន ហៅវត្តធុត្ដង្គ ពុំបានលឺសំលេង សូត្រធម៌ទេ គឺលឺតែសំលេង គ្រាប់បែកទំលាក់ លុះក្រោយមក ត្រុវបានបំផ្លិចបំផ្លាញ់ ស្ទើរគ្នានសល់ ពីសំណាក់ (ទមិឡ) អត់សាសនា ប៉ុល ពត ដែលទាំងអស់នេះ គឺជាការបាត់បង់ ដល់ធំធេង ហើយបានបន្សល់ទុក នៅការស្ដាយ ក្រោយការឈឺចាប់ ចំពោះប្រជាពលរដ្ឋ នៅក្នងសង្កាត់សួង ក៏ដូចជាប្រជាពលរដ្ឋទូទៅ នៅទូទាំងប្រទេសផងដែរ ។

ឯកឧត្តម បានបន្តទៀតថា៖ ទាំងពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន យើងបានខិតខំស្ដារ ប្រទេសជាតិឡើងវិញ ពីបាទដៃទទេ ហើយជំរុញឲ្យសមទ្ធិផលនានា នៅទូទាំងប្រទេស មានការរីកចំរើនឥតគណនា ជាពិសេសព្រះវិហា ដែរត្រូវបាន ក៏សាងបញ្ចប់ ព្រមទាំងសមទ្ធិផលថ្មីៗ ជាច្រើនទៀត នៅក្នុងវត្តរមណីយវ័ន ហៅវត្តធុត្ដង្គ ហើយបានរៀបចំ ពិធីបុណ្យឆ្លង ទៅតាមកន្លងប្រពៃណី ព្រះពុទ្ធសាសនា និងសម្ភោធដាក់ ឲ្យប្រើប្រាស់ ជាផ្លូវការចាប់ពី ពេលនេះតទៅ ។

ឯកឧត្តម ជា សុផារ៉ា បានផ្តាំផ្ញើរចំពោះ ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទ្ធ ទាំងអស់ត្រូវរួមគ្នា ថែរក្សាការពារ សមទ្ធិផលនានា ទាំងថ្មីទាំងចាស់ដើម្បី ដំកុលទុកជាទី សក្ការៈបូជា ក្នុងព្រះពុទ្ធសាសនា ឲ្យបានយូអង្វែងហើយ និងនាំគ្នាថែរក្សា និងកសាងសមទ្ធិផលថ្មីៗ បន្ថែមទៀត ទៅលើសមទ្ធិផល ដែរមានស្រាប់ ។

ចប់ប្រសាសន៍ សំណេះសំណាល ឯកឧត្តម ជា សុផារ៉ា បានអញ្ចើញឡើង បំពាក់មេដាយ និងគ្រឿងឥស្សរិយយស ដើម្បីប្រគេន ដល់ព្រះសង្ឃ និងជូនសប្បុរសជននានា និងចែកអំណោយ ជានិមិត្តរូប ក្នុងនោះមានលោកគ្រូ អ្នកគ្រូ ១៤៣នាក់ ទទួលបាន សារុង១ សិស្សានុសិស្សចំនួន ៥០០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ១ក្បាល ប៉ិច ២ដើម ថវិការ៥ ០០០ រៀល និងសិស្សកាយរិទ្ធ និង សិស្សកាកបាទក្រហម ចំនួន ១០០នាក់ ក្នុងម្នាក់ទទួលបាន ថវិការចំនួន ១០ ០០០រៀល តាជី យាយជី ១០០នាក់ ទទួលបាន ក្រណាត់ស ១ដុំ ថវិការចំនួន១០ ០០០រៀល និងកាត់ខ្សែបូ សម្ភោធឆ្លងសមទ្ធិផលនានា នៅក្នុងវត្តរមណីយវ័ន ហៅវត្តធុត្ដង្គ ចាប់ពីពេលនេះតទៅ ៕