បណ្តាញសង្គម

ឯកឧត្តម វង សូត អញ្ចើញចូលរួមពិធីខួបអនុស្សាវរីយ៍លើកទី៣៦ នៃទិវាជ័យជំនះ ៧ មករា ( ៧ មករា ១៩៧៩ ដល់ ៧ មករា ២០១៥ )

 ត្បូងឃ្មុំ ៖ កាលពីពេលថ្មីកន្លងទៅនេះ នៅភូមិត្រសិត ឃុំក្រែក ស្រុកពញក្រែក ខេត្តត្បូងឃ្មុំ បានប្រារព្ធពិធី ខួបអនុស្សាវរីយ៍ លើកទី៣៦ នៃទិវាជ័យជំនះ ៧ មករា ( ៧ មករា ១៩៧៩ ដល់ ៧ មករា ២០១៥) ក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា

ដោយមានការអញ្ជើញ ចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ក្រុមការងារ កណ្ដាលចុះជួយ ស្រុកពញាក្រែក លោក លោកស្រី សមាជិក គណៈកម្មាការ ធិការបក្សស្រុក ប្រធាន អនុប្រធានសាខាបក្សភូមិ លោក លោកស្រី និវត្តជន និងសមាជិក សមាជិកា គណៈបក្សប្រជាជនទាំងអស់ សរុបចំនួន ៨០០នាក់។

លោក ឡុង ធាម អភិបាលស្រុកពញាក្រែក និងជាប្រធាន គណៈកម្មាធិការ បក្សស្រុកពញាក្រែក បានឡើង អានរបាយ ការណ៍បញ្ចាក់ថា ៖ ចាប់ពីឆ្នាំ ១៩៧០ ដល់ថ្ងៃ ៧ មករា ១៩៧៩ ដែលប្រជាពលរដ្ឋ ស្រុកពញាក្រែក បានជួបការលំបាក់ធ្ងនធ្ងរ ជាងគេ ក្នុងចំណោម ក្រុង ស្រុក ទាំង៧ នៃខេត្តត្បូងឃ្មុំ ពោលគឺ ឆ្នាំ១៩៧០ -១៩៧៥ ក្នុងរបបសាធារណរដ្ឋខែ្មរ ( លន់ ណុល ) ស្រុកពញាក្រែក ត្រូវកងទ័ព លន់ ណុល និងកងទ័ពយួន ធីវគីបោះ ទីតាំងបង្កើត បន្ទាយតាម ផ្លូវជាតិលេខ៧ និងលេខ៧២ អមដោយរថក្រោះ កាំភ្លើងធំ និងយន្តហោះចម្បាំង របស់យួនធីវគី និងអាមេរិកកាំង បាញ់រះបាញ់ផ្លោង ទម្លាក់គ្រាប់បែក មកលើភូមិអ្នក ស្រុករត់លូន ស្ទើររៀងរាល់ថ្ងៃ គ្នានភូមិណាមួយ រួចខ្លួនឡើង និងធ្វើឲ្យឆេះខ្ទេចខ្ទី ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ វត្តអារាម អាយុជីវិត ទ្រព្យសម្បត្តិ អស់ជាច្រើន ។

ឯកឧត្តម វង សូត បានមានប្រសាសន៍ថា ៖ ថ្ងៃនេះជាថ្ងៃគម្រប់ ខួបលើកទី៣៦ នៃមហាជ័យជំនះ ជាប្រវត្តិសាស្រ្ត នាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ដែលបានរំដោះជាតិ និងប្រជាជនកម្ពុជា ឲ្យរួចផុតពីគ្រោះ មហន្តរាយ ប្រល័យពូជសាសន៍ បង្កឡើងដោយ របបកម្ពុជាប្រជាធិបតេយ្យ ហើយត្រូវបាន ប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេស ប្រារព្ធធ្វើខួប អនុស្សាវរីយ៍នេះ ជារៀងរាល់ឆ្នាំ។

ឯកឧត្តម វង សូត បានគូសរំលឹកថា ៖ ចុងក្រោយនៅឆ្នាំ១៩៧៨ ត្រូវប៉ុលពត ចោតប្រកាន់ជាទម្ងន់ថា ប្រជាជន យុទ្ធជន កម្មាភិបាលនៅភូមិភាគបីពា ក្បត់អង្គការ បក្សសម្រេចកម្ទេច ចោលទាំងអស់ ដែលសភាព ការណ៏នៅពេលនោះ កម្មាភិបាល យុទ្ធជន ប្រជាជនមួយចំនួនធំ គេបានយកទៅសម្លាប់ចោល ដូចមានរណ្ដៅ សាកសព បន្សល់ទុករហូត មកដល់សព្វថ្ងៃនេះ ខ្លះរត់ចូលព្រៃ ធ្វើការតស៊ូ សល់ប៉ុន្មាន ត្រុវរត់គេចខ្លួន ទាំងគ្រួសារ ចោលភូមិផ្ទះសម្បែង ទៅជ្រកកោនជាប ណ្ដោះអាសន្ន នៅស្រុកដ៏ទៃ ដោយសារ តែការលំបាក់ ភ័យខ្លាចរន្ធត់ ជារៀងរាល់ថ្ងៃនេះ ទើបធ្វើឲ្យប្រជាពលរដ្ឋ ស្រុកពញាក្រែក តែងតែលើក ដៃប្រណម សំពះបួងសួង រកវត្តុសក្តិសិទ្ធ និងអស់លោកអ្នក ដែលមានរិទ្ធ ស្នេហាជាតិ ប្រជាជន មកជួយរំដោះ បានរួចចេញ ផុតពីរបបប្រល័យ ពូជសាសន៍នេះ ។

ឯកឧត្តម បានបន្តទៀតថា៖ មិនយូរប៉ុន្មាន រណសិស្សសាមគ្គី សង្គ្រោះជាតិ ២ធ្នូ ឆ្នាំ១៩៧៨ ដែលកើតពីកម្លាំង ស្នេហាជាតិ រត់ចូលព្រៃធ្វើការតស៊ូ ដឹកនាំដោយសម្ដេចទាំង ៣គឺ ៖ សម្ដេចអគ្គ មហាពញាចក្រី ហេង សំរិន សម្ដេចអគ្គ មហាធម្មពោធិសាល ជា ស៊ីម សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ក្រោកឡើងវាយ ផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ដោយជោគជ័យ ត្រូវបានប្រជាជន អបអរសាទរ ចូលរួមគាំទ្រ គ្រប់ៗគ្នា ។

ឯកឧត្តម វង សូត បានផ្ដាំផ្ញើ ទៅដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវជឿជាក់ ទៅលើគណៈបក្ស ប្រជាជនកម្ពុជា ទោះបី មានគណៈបក្សប្រឆាំង គេខិតខំភូតភរ និយាយបំផ្លឹស ខុសពីការពិត យ៉ាងណាងក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់គាំទ្រ គណៈបក្សប្រជាជនកម្ពុជា យើងនៅតែរក្សាជំហរ និងជំនឿមកលើ គណបក្សប្រជាជន កម្ពុជាយើងជានិច្ច អ្វីៗដែលពួក ប្រឆាំងបានធ្វើ គឺវាគ្រាន់តែ ជាកញ្ចក់ឆ្លុះបញ្ចាំង ទៅលើខ្លួនវិញ ឲ្យប្រជាពលរដ្ឋ មើលឃើញថា ពួកប្រឆាំងគ្មាន បានជួយដោះស្រាយ អ្វីជូនជាតិទាលតែសោះ  ។

ចប់ប្រសាសន៍សំណេះណាល ឯកឧត្តម វង សូត បានអញ្ចើញ ចែកវត្តុអនុវស្សាវរីយ៍ ជូនដល់ និវត្តជន ចំនួន ១០០នាក់ ក្នុងម្នាក់ៗទទួលបាន មុង១ ភួយ១ និងថវិកាចំនួន ៥ម៉ឺនរៀល និងសមាជិក សមាជិកា គណៈបក្សប្រជាជន ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល និងអញ្ចើញចូលរួម ពិធីបញ្ចុះ បឋមសិលា សាងសង់ ស្នាក់ការគណៈបក្ស ឃុំក្រែកផងដែរ ៕