Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បួសនេន សងគុណម្ដាយ បួសភិក្ខុ សងគុណឪពុក៖ វត្តតេជសុវណ្ណភូមិ ទីរួមខេត្តត្បូងឃ្មុំ ធ្វើពិធីបំបួសកុលបុត្រ (កូននាគ) ចំនួន ១៧អង្គ

  • បោះពុម្ព

ឯកឧត្តមឧត្តមសេនីយ៍ ម៉ុន មាគ៌ា ស្នងការរងខេត្តត្បូងឃ្មុំ និងជាទីប្រឹក្សា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ កាលពីព្រឹកថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២១

បានអញ្ជើញជាកិត្តិយសចូលរួមក្នុងពិធីបំបួសកុលបុត្រ (កូននាគ) ចំនួន ១៧អង្គ នៅវត្តតេជសុវណ្ណភូមិ ខេត្តត្បូងឃ្មុំ ។

ពិធីបំបួសនេះ បានប្រារព្ធធ្វើឡើង នៅវត្ត តេជសុវណ្ណភូមិ ក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួម ពីសំណាក់ ព្រះគ្រូសង្ឃរតនមុនី គីម ឌីណា ព្រះគ្រូចៅអធិការវត្តតេជសុវណ្ណភូមិ ព្រះគ្រូ សុវណ្ណថេរោ ហួន ធា ព្រះគ្រូចៅអធិការ វត្ត រើល (ដូនតី) ស្រុកពញាក្រែក ព្រមទាំងញាតិយោពុទ្ធបរិស័ទ អាណាព្យាបាល ជាច្រើនរូប ។

ថ្លែងនាឧកាស នោះ ឯកឧត្ដមឧត្តមសេនីយ៍ ម៉ុន មាគ៌ា បានមានប្រសាសន៏ពាំនាំការសួរសុខទុក្ខ ពីសំណាក់ សម្ដេចមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូនដល់ពុទ្ធបរិស័ទដែលបានចូលរួមទាំងអស់ និង ក្មួយៗ ចៅៗ ដែលត្រូវបំបួស នាពេលនេះ ។

ឯកឧត្តម បន្តថាពិធីបំបួសនាគ នេះ មិនមែនជារឿងថ្មីរបស់ប្រជាពលរដ្ឋកម្ពុជានោះទេ ហើយពិធីនេះបានកើតមានតាំងតែពីបរម បុរាណមកម្ល៉េះ រហូតមកដល់បច្ចុប្បន្ននៅតែជាទំនៀមទំលាប់របស់ប្រជាពលរដ្ឋកម្ពុជាដដែល ព្រោះវាជាស្ពាន សីលធម៌ ចម្លងមនុស្សទៅកាន់ភាពរុងរឿងនៃជីវិត វៀរចាកអំពើបាបទាំងឡាយ កើតមានតែភាពស្ងប់ស្ងាត់ មិនលោភលន់ មានចំណេះដឹងខ្ពង់ខ្ពស់ ជួយបំភ្លឺភាពត្រឹមត្រូវ ដល់មនុស្សជំនាន់ក្រោយជាបន្ដបន្ទាប់។

ឯកឧត្តមឧត្តមសេនីយ៍ បានបន្តថា ពិធីបំបួស នាគបានរលំរលាយក្នុងរបបខ្មែរ ក្រហមកាន់កាប់អំណាចនាឆ្នាំ១៩៧៥-១៩៧៩ ក្រោយថ្ងៃរំដោះប្រជាពលរដ្ឋ មានសេរីភាព សង្គមត្រូវបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ស្ថាប័នផ្សេងៗ ពិធីបំបួសនាគបានចាប់ ផ្ដើមកំរើកឡើងវិញ ប៉ុន្ដែបច្ចុប្បន្ននេះសំបូរតែនៅតាមតំបន់ជនបទប៉ុណ្ណោះ តួយ៉ាង ដូចជាការប្រារព្ធធ្វើឡើងនៅពេលនេះ។

ឯកឧត្តម ម៉ុន មាគ៌ា បានបញ្ជាក់ថា មនុស្សដែលបានបួសក្នុងព្រះពុទ្ធសាសនា គឺមានតម្លៃខ្ពស់ជាងមនុស្ស ដែលពុំបានបួស ព្រោះអ្នកស្រុកតែងយល់ថា អ្នកបួសជាមនុស្សស្គាល់បាបបុណ្យ គុណទោសច្បាស់លាស់ ហើយខ្មែរយើងតែងមានជំនឿម្យ៉ាងទៀតថា “បួសនេន សងគុណម្ដាយ បួសភិក្ខុ សងគុណឪពុក”។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ក្មួយៗចៅៗ ដែលត្រូវបំបួស នេះ បន្ទាប់ពីក្លាយជាសាមណេររួច ត្រូវខិតខំស្វាធ្យាយរៀនសូត្រ គម្ពីរធម៌វិន័យ ដើម្បី អនាគត ដើម្បីចូលរួមអភិវឌ្ឍវិស័យពុទ្ធសាសនា និងប្រទេសជាតិ ។

នាឱកាសនោះ ឯកឧត្តម ម៉ុន មាគ៌ា ក៏បានប្រគេនជូន នៅ បាត្រ ជិវរ ថវិកាសម្រាប់សមណេរ ចំនួន ៦៧ អង្គ មួយចំនួនផងដែរ ។

សូមជម្រាបថា ការបំបួសជាបុព្វជ្វានេះ គឺដោយមានការធានា ឱ្យឪពុកម្ដាយ ឬអាណាព្យាបាល និងឯកសារត្រឹមត្រូវ ៕