បណ្តាញសង្គម

រដ្ឋបាលខេត្តត្បូងឃ្មុំ ជំរុញដល់មន្ត្រីជំនាញ រួមគ្នាអនុវត្តន៍លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឲ្យកាន់តែមានប្រសិទ្ធភាព

ព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ខ.ប.ជ) តំណាងឯកឧត្តមបណ្ឌិត ជាម

ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សា លើការពង្រឹងតួនាទី ភារកិច្ច រចនាសម្ព័ន្ធ របៀបរបបធ្វើការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តត្បូងឃ្មុំ ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំ ក (សាលប្រជុំក្រោមបញ្ជាការឯកភាពរដ្ឋបាលខេត្ត) សាលាខេត្តត្បូងឃ្មុំ ដោយមានការចូលរួម ពីសំណាក់ ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកនាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលស្រុក\ក្រុងទាំង៧ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកព្រំដែនអន្តជាតិ ច្រកទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន និងអ្នកពាក់ព័ន្ធផងដែរ ។

បន្ទាប់លោក វ៉ឺង មុនី នាយករងរដ្ឋបាលសាលាខេត្ត បានអានជម្រាបជូន នូវរបាយការណ៍ សង្ខេបសកម្មភាពការងារ រួចមក លោកជំទាវ នី ចាន់ធីតា បានមានប្រសាសន៏ថា ថ្ងៃនេះគឺជាថ្ងៃប្រកបដោយកិត្តិយសសម្រាប់គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ខ.ប.ជ) របស់ខេត្តត្បូងឃ្មុំ ដែលបានរៀបចំកិច្ចប្រជុំ ស្ដីពី “ ការពិភាក្សាលើ ការពង្រឹងតួនាទី ភារកិច្ច រចនាសម្ព័ន្ធ របៀបរបបធ្វើការងារប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្សខេត្តត្បូងឃ្មុំ” នៅពេលនេះ។

លោកជំទាវ បានបន្តថា កិច្ចប្រជុំនេះ ធ្វើឡើង ដើម្បីផ្សព្វផ្សាយ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ ពិភាក្សាលើការកែសម្រួល សេចក្ដីសម្រេច ស្ដីពី ការតែងតាំង សមាសភាព គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ខ.ប.ជ) និងពិភាក្សា លើការកែសម្រួល សេចក្ដីសម្រេច ស្ដីពីក្រុមសមាសភាព ក្រុមជំនាញទាំង ០៦ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្កត្បូងឃ្មុំ។

លោកជំទាវ នី ចាន់ធីតា បន្ថែមថា កន្លងមក តាមរយៈការទទួលបានរបាយការណ៍ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងក្រុមការងារជំនាញ ទាំង ០៦ ដើម្បី ប្រយុទ្ធអំពើជួញដូរមនុស្ស របសឮខេត្ត នៅរបាយការណ៍ បូកសរុបជូន អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើញដូរមនុស្ស ដើម្បីឲ្យលេខាធិការដ្ឋានថ្នាក់ខេត្ត ធ្វើរបាយការណ៍ជូន អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានល្អគ្រប់ជ្រុងជ្រោយ លុះត្រារតែមានការចូលរួមផ្ដល់របាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ពីក្រុង/ស្រុក ក្រុមជំនាញទាំង ០៦ និងមន្ទីរអង្គភាពពាក់ព័ន្ធគ្រប់ស្ថាប័ន ។