បណ្តាញសង្គម

ឯកឧត្តម ឡាន់ ឆន បើកកិច្ចប្រជុំវិសាមញ្ញលើកទី២ អាណត្តិទី២ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ នាព្រឹក ថ្ងៃទី១៩ ខែ មករា ឆ្នាំ២០១៥ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ  បានប្រារព្ធ បើកកិច្ច ប្រជុំវិសាមញ្ញ លើកទី២ អាណត្តិទី២ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ

ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត របាយការណ៍ បូកសរុបស្ដីពី វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត នៅតាមក្រុង ស្រុក ខេត្តត្បូងឃ្មុំ.ពិនិត្យពិភាក្សា និងអនុម័តលើសេចក្ដីព្រាង សេចក្ដីសម្រេចស្ដីពីគោលការណ៍ ណែនាំ ផ្នែកគោល នយោបាយ សំរាប់រៀបចំផែនការ អភិវឌ្ឍន៍៥ឆ្នាំ ( ២០១៥.២០១៩ ) និងកម្មវិធី វិនិយោគ ៣ឆ្នាំរំកិល ២០១៥ ២០១៧ ខេត្តត្បូងឃ្មុំ និងសេចក្ដីព្រាង ផ្នែកក្របខណ្ឌ អភិវឌ្ឍន៍ខេត្ត ឆ្នាំ២០១៥ .២០១៩ នៃផែនការ អភិវឌ្ឍន៍ខេត្ត រយៈពេល ៥ឆ្នាំ .ពិនិត្យពិភាក្សា និងអនុម័តលើ សេចក្ដីព្រាង លក្ខខណ្ឌ ការងារមន្រ្តីរាជការ សាលាខេត្តត្បូងឃ្មុំ . ពិនិត្យពិភាក្សា និងអនុម័ត លើសំណើរ សុំតែងតាំង ប្រគល់ភារៈកិច្ច និងបញ្ចប់ ភារៈកិច្ច មន្ត្រីរាជការ តាមមន្ទីរនានា និងសាលាខេត្ត ។

ឮកិច្ចប្រជុំនេះ ប្រារព្ធឡើង ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និង ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងដោយមានការអញ្ជើញ ចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិការក្រុមប្រឹក្សាខេត្ត ចំនួន ១៧រូប ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ព្រមទាំង នាយកទីចាត់ការទាំង៥ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុង -ស្រុក ទាំង៧ និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត ។

បន្ទាប់ពីលោក ពាង ណារិទ្ធ នាយករដ្ឋបាល សាលាខេត្ត បានឡើងអានរបៀបវារៈ និងការពិនិត្យ កូរ៉ុមរួចមក ឯកឧត្តម ឡាន់ ឆន បានថ្លែងអំណរគុណ ចំពោះ សមាជិក សមាជិកា នៃអង្គប្រជុំ ដែលបានចូលរួម មតិយោបល់ ដែលជំរុញធ្វើឲ្យ កិច្ចប្រជុំនេះ សម្រេចបាន លទ្ធផលផ្លែផ្កា ទៅតាមកម្មវិធីគ្រោងទុក ។

ឯកឧត្តម ឡាន់ ឆន ក៏បានស្នើឲ្យមន្ត្រីជំនាញ កែសម្រួលទៅលើ អក្ខរាវិរុទ្ធ ដែលអង្គប្រជុំ បានលើកឡើងផងដែរ ។ មួយវិញទៀត ក៏ស្នើដល់មន្ទីរ អង្គភាព និងស្ថាប័នពាក់ព័ន្ធ ដែលមានសមាសភាព ក្នុងសេចក្ដីសម្រេច ត្រូវសហការគ្នា ប្រមែប្រមូល ទិន្នន័យ ដើម្បីយកមក អនុវត្តនៅក្នុងរដ្ឋបាល ខេត្តត្បូងឃ្មុំ ប្រកបដោយ ប្រសិទ្ធភាព និងកាន់តែអភិវឌ្ឍន៍ រីកចំរើនឡើង ៕