Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ប្រាជ្ញ ចន្ទ ពិធីចែកជូនរថយន្តគិលានសង្គ្រោះដល់ការិយាល័យសុខាភិបាលស្រុក ប្រតិបតិ្ត ក្នុងខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បុងឃ្មុំ ៖ ដោយមើលឃើញ អំពីកង្វះខាត និងបញ្ហាប្រឈម ខាងលើនេះ ក្រសួងសុខាភិបាល ក៏បានសម្រេចផ្ដល់ ជូនរថយន្ត គិលានសង្គ្រោះ ចំនួន ៧គ្រឿង មកមន្ទីរ សុខាភិបាល ខេត្តត្បួងឃ្មុំ។

នៅសាលាខេត្ត ត្បូងឃ្មុំ នាថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៥ បានប្រារព្ធ ពិធីចែកជូន រថយន្តគិលានសង្រ្គោះ ដល់ការិយាល័យ សុខាភិបាលស្រុក ប្រតិបត្តិ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ។

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា ៖ តាមគម្រោងរថយន្ត ៧គ្រឿងនេះ រថយន្ត៥ គ្រឿង និងត្រូវធ្វើការ បែងចែកដល់ ការិយាល័យ សុខាភិបាលស្រុក ទាំង៥ ហើយ ពីរគ្រឿងទៀត នឹងត្រូវបម្រុងសម្រាប់ប្រើប្រាស់ នៅមន្ទីរពេទ្យ ស្រុងពញាក្រែក ដែលជាទីតាំង បណ្ដោះអាសន្ន របស់មន្ទីរ សុខាភិបាល ខេត្តសំរាប់ចល័ត និងប្រើប្រាស់សំរាប់ បញ្ជូនអ្នកជំងឺតាម តំរូវការចាំបាច់ ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានផ្ដាំផ្ញើដល់ មន្ទីរសុខាភិបាលខេត្ត ត្រូវយកចិត្តទុកដាក់ ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ អនុវត្តន៍ តាមការណែនាំរបស់ក្រសួង សុខាភិបាល ធ្វើយ៉ាងណាដើម្បីឲ្យការ គ្រប់គ្រង ការណែទាំ និងការប្រើប្រាស់ ត្រូវបានអនុវត្តន៍ បានសមស្រប បង្កើនប្រសិទ្ធភាព ការងារឲ្យចំគោលដៅ និងជាពិសេសដើម្បី ធានាឲ្យ សេវាដឹកជញ្ជូន និងសេវាបញ្ជូន អ្នកជំងឺចាំបាច់ ទទួលនូវភាពទុកចិត្ត ភាពកក់ក្ដៅ និងលទ្ធផលល្អប្រសើរ ព្រមទាំងមានយន្តការ និងវិធានការ ក្នុងការធ្វើឲ្យ ប្រសើរឡើង នូវប្រព័ន្ធទំនាក់ទំនង ប្រព័ន្ធត្រួតពិនិត្យ តាមដានឲ្យមាន ប្រសិទ្ធភាព និងប្រសិទ្ធផល ផងដែរ ៕