Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ត្រី សាធារណការ និងដឹកជញ្ជូន ត្រូវបានបង្កើនសមត្ថភាព ពីសិក្ខាសាលា នៅខេត្តត្បូងឃ្មុំដើម្បីឈាន ទៅអនវត្តន៍ច្បាប់ ការដឹកជញ្ជូន លើសទម្ងន់កម្រិត កំណត់របស់ក្រសួង

  • បោះពុម្ព

 ត្បូងឃ្មុំ ៖ក្រសួងសាធារណ ការបានព្រមានដល់មន្ត្រី ដែលមិនអនុវត្តន៍ច្បាប់ ពាក់ព័ន្ធ នឹងការដឹកលើស ទម្ងន់កម្រិតកំណត់ ក្រសួង នឹងចាត់ការអនុវត្ត ទៅតាមច្បាប់ និងស្នើដល់ក្រុមហ៊ុន បងប្អូន ដឹកជញ្ជូនទាំងអស់ ត្រូវអនុវត្តទៅ តាមច្បាប់ដើម្បីធានា ដល់គុណភាពផ្លូវ ។

ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ នៅសាលាខេត្តត្បូងឃ្មុំ បានប្រារព្ធបើកសិក្ខាសាលា ស្តីពីច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធ និងការប្រព្រឹត្ត ទៅនៃការត្រួតពិនិត្យ យានយន្ត ដឹកជញ្ជូនលើសទម្ងន់ កម្រិតកំនត់ ក្រោមអធិបតីភាព ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ធមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាល អភិបាលរងខេត្ត អនុរដ្ឋលេខាធិការ លេខាធិការដ្ឋាន ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការ ជាច្រើនរូបទៀត។

ឯកឧត្តម ប្រាជ្ញ ចន្ទ  បានមានប្រសាសន៍ថា ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ រួមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធ បានខិតខំរួមគ្នា ក្នុងការផ្សព្វផ្សាយបញ្ជ្រាប លើកកម្ពស់ការយល់ដឹង និងឈានទៅ រកការទប់ស្កាត់បង្ក្រាប និងមានវិធានការ តាមផ្លូវច្បាប់ចំពោះការ ដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ ដើម្បីរួមចំណែក ក្នុងការរឹតបន្តឹង ការអនុវត្តច្បាប់ បទបញ្ញត្តិ ពាក់ព័ន្ធនានា និងការប្រព្រឹត្តទៅ នៃការត្រួតពិនិត្យ យានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ប៉ុន្តែយើងខ្ញុំនៅសង្កេត ឃើញការប្រព្រឹត្តបទល្មើស និងការមិនគោរពច្បាប់ នៅតែមិនបន្តកើតមាន និងតម្រូវឲ្យមានការ គិតគូរយកចិត្តទុកដាក់ ដោះស្រាយឲ្យបាន ម៉ឺងម៉ាត់ហ្មត់ចត់ តឹងរឹង និងមិនឲ្យមានការ ចូលរួមអនុវត្ត ពីគ្រប់សមត្ថកិច្ច ដែលមានការ ពាក់ព័ន្ធទាំងអស់ ។

ឯកឧត្តម ត្រាំ អ៊ីវតឹក  បានបញ្ជាក់ថា៖ ក្រុមហ៊ុនបងប្អូនដឹកជញ្ជូន ត្រូវកំណត់ទៅតាមច្បាប់បានកំណត់ កាលណាយើងដឹកលើសទម្ងន់ វាបណ្តាលឲ្យខូចផ្លូវ ពិសេសនៅរដូវវស្សា ។ គោលបំណងចង់ឲ្យបងប្អូន ចូលរួមជាមួយរដ្ឋអំណាចដើម្បីគោរពច្បាប់ទាំងអស់គ្នា ព្រោះផ្លូវនេះជាផ្លូវយើងដែរ កុំយល់ថា ផ្លូវនេះជាផ្លូវរបស់រដ្ឋ ចេះតែដឹកលើសទម្ងន់កម្រិតកំណត់ដើម្បីយកចំណេញ បណ្តាលឲ្យខូចផ្លូវនោះទេ ត្រូវចូលរួមថែរក្សាទាំងអស់គ្នា ។ ហើយខាងក្រុមជញ្ជីងស្ថិតក្រោមការគ្រប់គ្រងរបស់ខេត្ត ធ្វើយ៉ាងណាកុំឲ្យក្រុមនេះក្លាយជាកុងត្រូលជជុះ ចាំតែទាលុយពីក្រុមដឹកជញ្ជូន ដូចបងប្អូនចោទប្រកាន់នោះ។

ឯកឧត្តម ត្រាំ អ៊ីវតឹក បានផ្ដាំផ្ញើដល់ ក្រុមជញ្ជីងទាំងអស់ ទាំងចល័ត អចល័ត ត្រូវមានវិញ្ញាប័ណ្ណបត្រ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានយល់ច្បាស់ ពីច្បាប់ស្គាល់ ប្រភេទរថយន្ត ដើម្បីឈាន ទៅធ្វើការផាកពិន័យ ឲ្យស្របទៅតាមលក្ខណៈ ច្បាប់ សមត្ថកិច្ច ធ្វើខុសពីច្បាប់ គាត់គិតតែពីទាលុយ សូមរាយកាណ៍មកក្រសួង ក្រសួងចាត់ការទៅតាមផ្លូវច្បាប់ ៕