បណ្តាញសង្គម

ប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខ័ន្ធ និងនាំយកបច្ច័យ ចូលរួមបុណ្យសព ឧបាសក ឈិន សាខន នៅស្រុកពញាក្រែក

ត្បូងឃ្មុំ ៖ គណៈប្រតិភូ សមាជិកសហភាព សហព័ន្ធ យុវជនកម្ពុជា នៃខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក ម៉ៅ ឌុង នាយកទីចាត់ការរដ្ឋបាល និងជាសមាជិក សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្ត

បាននាំយកអំណោយ ជាបច្ច័យ របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ចូលរួមរំលែកទុក្ខគ្រួសារ នៃសពឧបាសក ឈិន សាខន នៅភូមិទី៥៥ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ ។

ស្ថិតនៅក្នុងឱកាស អញ្ជើញចូលរួម រំលែកទុក្ខគ្រួសារ នៃសពនេះដែរ លោក ម៉ៅ ឌុង និងប្រតិភូអមដំណើរ ក៏បានអញ្ជើញ អុចធុប គោរពវិញ្ញាណក្ខ័ន្ខ នៃសព និងសូមបូងសួងសូម ឲ្យវិញ្ញាណក្ខ័ន្ធ លោក ឈិន សាខន បានសោយសុខនៅឋានបរ លោកខាងមុខ កុំប្បីភ្លាំងភ្លាត់ឡើយ ។

ជាមួយគ្នានោះដែរ គណៈប្រតិភូបាននាំយក បច្ច័យប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា នូវទឹកប្រាក់ចំនួន ២លានរៀល ដើម្បីចូលរួមបុណ្យសព ។ ទន្ទឹមនឹងនោះដែរ ក្រុមសហភាពសហព័ន្ធកម្ពុជា ខេត្តត្បូងឃ្មុំ ក៏បាននាំយកបច្ច័យចំនួន ១លានរៀល ចូលរួមបុណ្យសព ផងដែរ ។

សូមបញ្ជាក់ដែរថា សពឧបាសក ឈិន សាខន ត្រូវជាឪពុករបស់ លោក កេង ចាន់ថន ស្ថាបនិក និងជាអតីតប្រធានសមាគម សហគ្រិន វ័យក្មេងកម្ពុជា បានទទួលមរណៈភាព កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥ កន្លងទៅ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគារពាធ ។

សពត្រូវបានសាច់ញ្ញាតិ រៀបចំពិធីបុណ្យ ទក្ខិណានុប្បទានគម្រប់ ៧ថ្ងៃ ទៅតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០១៥ ត្រូវនឹងថ្ងៃ ១០កើត ខែមាឃ ឆ្នាំមមី ឆស័ក ព.ស ២៥៥៨ កន្លងទៅនេះ  ៕