បណ្តាញសង្គម

បិទសន្និបាតបូកសរុបការងារ អប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ បិទសន្និបាត បូកសរុបការងារ អប់រំយុវជន និងកីឡា ឆ្នាំសិក្សា២០១៣ .២០១៤ និងលើកទិសដៅ ភារកិច្ច សម្រាប់ឆ្នាំសិក្សា ២០១៤ .២០១៥ ប្រារព្វធ្វើ នៅសាលា ខេត្តត្បូងឃ្មុំ នារសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥

ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលរង នៃអភិបាល ខេត្តត្បូងឃ្មុំ និងមានការអញ្ជើញ ចូលរួមពីសំណាក់ លោក លោកស្រី ជាប្រធាន អនុប្រធាន មន្ទីរជំវីញខេត្ត លោក លោកស្រីជានាយក នាយករងវិទ្យាល័យ អនុវិទ្យាល័យបឋមសិក្សា មន្ត្រីការិយាល័យ អប់រំយុវជន និងកីឡាខេត្ត ផងដែរ ។

 លោក អ៊ឹន ពៅសម្បត្តិ ប្រធានមន្ទីរ អប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានធ្វើរបាយការណ៍ ស្វាគមន៍ បង្ហាញពីលក្ខណៈ ភូមិសាស្ត្រ និងស្ថានភាព ទូទៅរបស់ខេត្ត ដោយសង្កត់ធ្ងន់ ទៅលើស្ថានភាព អប់រំយុវជន និងកីឡា ដែលមន្ត្រី អប់រំគ្រប់លំដាប់ថ្នាក់ បាននិងកំពង់ អនុវត្តយ៉ាង សកម្មដើម្បីសម្រេច គោលកាណ៍អប់រំ សម្រាប់ទាំងអស់គ្នា និងអភិវឌ្ឍន៍ កម្មវិធី សាលាកុមា រ មេត្រីផងដែរ ។ 

ឯកឧត្តម លី ឡេង បានសម្តែងនូវ ការកោតសរសើរ ចំពោះអង្គសន្និបាត ដោយបានលើកពី សមិទ្ធិផល ដែលការិយាល័យ អប់រំយុវជន និងកីឡា ស្រុក និងសាលារៀន សម្រេចបានកន្លង មកប្រកបដោយ ជោគជ័យ និងសូមអោយធ្វើការ ពិភាក្សាផ្លាស់ប្តូរ យោបល់កែលម្អ លើចំណុចអវិជ្ជមាន កន្លងមក រួមមាន ការបង្កើត អត្រាចូលរៀន អត្រាឡើងថ្នាក់ កាត់បន្ថយ អត្រាត្រួតថ្នាក់ អត្រាបោះបង់ ការសិក្សា ការជួយសិស្សរៀនយឺត ការកែលម្អបរិស្ថាន សាលារៀន ការបំប៉នសត្ថភាពគ្រូ ការអភិវឌ្ឍន៍ការងារ យុវជន កុមារ ការងារអប់រំកាយនិងកីឡា ការងារទំនាក់ទំនង ជាមួយសហគមន៍ និងការអនុវត្តន៍ ការប្រើប្រាស់ ថវិការតាមកម្មវិធីប្រកប ដោយតម្លាភាព និងមានការអភិវឌ្ឍ ។

ឯកឧត្តម លី ឡេង អំពាវនាវដល់អង្គការ ដៃគូរអភិវឌ្ឍន៍នានា ដែលបានរួមចំណែក ក្នុងការស្តា កសាងនិងអភិវឌ្ឍន៍ វិស័យអប់រំយុវជន និងកីឡា បន្តឧបត្ថម្ភគាំទ្រ ក្នុងការអនុវត្តគោល នយោបាយចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួង អប់រំយុវជន និងកីឡា ។

ឯកឧត្តម លី ឡេង បានអញ្ជើញឡើង ប្រគល់ទង់ជ័យលាភី ផ្តល់ជូនវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សានូវចំណាត់ថ្នាក់ លេខ១.២.៣ និងប័ណ្ណសរសើ ចំពោះអង្គភាព ដែលមានស្នាដៃក្នុងការ បំពេញភារកិច្ច កន្លងមកផងដែរ៕