បណ្តាញសង្គម

ចោរលួចគោ របស់ប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមបីនាក់ ត្រូវបានសមត្តកិច្ច ក្របួចបាន

 ខេត្តត្បូងឃ្មុំ ៖ កាលពីល្ងាច ថ្ងៃទី16.02.2015 វេលាម៉ោង 19:30នាទី នៅក្នុងរណ្តៅ ព្រៃរបោះ ចំណុច ចំការថ្មចម្ងាយ 10 ម៉ែត្រ ខាងកើត ថ្នល់ជាតិលេខ75 និងមានចម្ងាយ ប្រហែល 1600 ម៉ែត្រ ខាងជើង ភូមិនិគមលើ ឃុំស្រឡប់

មានជនមិនស្គាល់ អត្តសញ្ញាណ បានធ្វើសកម្មភាព លួចគោប្រជាពលរដ្ឋ នៅភូមិប្រយ៉ាប ឃុំស្រឡប់ ចំនួន ៣ក្បាល យកមកអារក សម្លាប់អស់ 0១ក្បាល នៅក្នុងរណ្តៅ ។

ករណីនេះយើងបាន ធ្វើការស្រាវជ្រាវ ឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ ណេង ធូ ភេទប្រុស អាយុ 32ឆ្នាំ នៅភូមិខ្សា ឃុំដា ស្រុកចិត្របូរី ខេត្តក្រចេះ ។ ជនសង្ស័យរូបនេះ បានសារភាពថា ៖ បក្សពួកខ្លួនមានគ្នា ៣នាក់ ទី1 -សាម៉ីខ្លួនផ្ទាល់ ទី2 - ឈ្មោះ យ៉េន ភេទប្រុសអាយុ 37ឆ្នាំ ប្រពន្ធឈ្មោះ ឡេន ម្តាយឈ្មោះប្រិច នៅភូមិខ្សា ឃុំដា ស្រុកចិត្របូរី ខេត្តក្រចេះ (គេចខ្លួន) ទី3-ឈ្មោះ ភាព ភេទប្រុស មិនស្គាល់អាស័យដ្ឋាន (រត់គេចខ្លួន) ពិតជាបានប្រព្រិត្ត បទល្មើសខាងលើនេះ ពិតប្រាកដមែន ។

 ជនសង្ស័យ ត្រូវបានសមត្តកិច្ច បញ្ជូនសុំណូមរឿង ទៅតុលាការ ដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់ និងតាមចាប់ ជនល្មើស ២នាក់ ទៀតមកចាត់ការ ទៅតាមផ្លូវច្បាប់ ៕