បណ្តាញសង្គម

បានកិច្ចប្រជុំដោះស្រាយពីបញ្ហា សំខាន់ៗរបស់អាជ្ញាធរខេត្តត្បូងឃ្មុំ បន្ទាប់ពីរៀបចំវេទិការថ្នាក់ខេត្ត នាថ្ងៃទី១១.១២ ខែកញ្ញា ឆ្នាំ២០១៤ កន្លងមក

ត្បូងឃ្មុំ ៖  ប្រតិភូ និងក្រុមការងារ ដឹកនាំដោយ ឯកឧត្តម ឈិត គឹមយាត អនុប្រធានក្រុមសមាជិក ព្រឹទ្ធសភាប្រតិភូ ប្រចាំភូមិ ភាគទី២ ជួបសម្តែងការគួរសម

ជាមួយក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមន្ទីរ ពាក់ព័ន្ធជុំវិញខេត្ត ដើម្បីស្វែងយល់ អំពីលទ្ធផល និងចំណាត់ ការដោះស្រាយ របស់អាជ្ញាធរខេត្ត ក្រោយពីបានរៀបចំ វេទិការថ្នាក់ខេត្ត នាពេលកន្លងមក។

កិច្ចប្រជុំនេះ ប្រារព្ធធ្វើនៅ សាលាខេត្តត្បូងឃ្មុំ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយមានការ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងសមាជិក សមាជិក ក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាល សាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីសាលាខេត្ត ជាច្រើនរូបទៀត ។