Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាពលរដ្ឋ​រអ៊ូ​រឿង ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ច្រក​ទ្វេរ​ភាគី​ដារ ​មន្ត្រី​ទារ ​លុយ​ថ្លៃ​បាយ​ ទឹក​ខ្ពស់​កប់​ពពក

  • បោះពុម្ព

ត្បូងឃ្មុំ ៖ សមត្ថកិច្ចច្រក ទ្វារទ្វេភាគីដារ បានអះអាងថា ថ្លៃបាយទឹក ដែលប្រជាពលរដ្ឋ បង់ឲ្យនោះ គឺសមត្ថកិច្ច ជួយបង្កលក្ខណៈឲ្យងាយស្រួល ក្នុងការដឹកជញ្ជូន កសិផលយកទៅ លក់នៅប្រទេសវៀតណាម ទើបប្រជាពលរដ្ឋនាំគ្នា សម្រុកដឹកកសិផល ចូលតាមច្រកទ្វារនេះ ។

ប៉ុន្តែខាងប្រជាពលរដ្ឋ វិញបានបញ្ជាក់ឲ្យដឹងថា ពួកគាត់ចំណាយ ថ្លៃបាយទឹក ខ្ពស់កប់ពពក បន្ទាប់ពីមានចំណាត់ការ របស់ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល ខេត្តត្បូងឃ្មុំ ដាក់បទបញ្ជា យ៉ាងក្តៅគគុក បិទច្រករបៀងតូចៗ ទាំងអស់ នៅជាប់ព្រំដែន វៀតណាមមិនឲ្យប្រជាកសិករ ដឹកកសិផលចូល ដោយបញ្ជាឲ្យចូល តាមច្រកទ្វេភាគី តែមួយគត់ ដើម្បីងាយស្រួល ក្នុងការគ្រប់គ្រង ។

ចំណាត់ការនេះ ប្រជាកសិករ បានបញ្ជាក់ពី ភាពប្រឈមរបស់ពួកគាត់គឺ ទី១ -បណ្តាលឲ្យខាត ពេលវេលាយូរ .ទី២ -ប្រើថវិកាថ្លៃបាយទឹកខ្ពស់ ។ ចំពោះប្រភេទរថយន្ត ចំណុះ ៥តោន ដឹកដំឡូងត្រូវបង់ពី ៧ ទៅ ៨ ម៉ឺនរៀល រថយន្ត៤ -៥ភ្លៅ ត្រូវបង់ ១០ម៉ឺនរៀលដឹកដំឡូងស្រស់ បើដឹកដំឡូងក្រៀម ត្រូវបង់ ១៥ម៉ឺនរៀល ក្នុង ១រថយន្ត ។

លោក ញឹម វណ្ណៈ ប្រធានគយប្រចាំ ច្រកទ្វេភាគី បានបញ្ជាក់ឲ្យដឹងថា លុយដែលអ្នករត់ការ យកមកឲ្យនោះ គឺមានចំនួនតិចទេ ហើយយើងបានបង្ក លក្ខណៈងាយស្រួល ឲ្យប្រជាកសិករ ដឹកកសិផល យកទៅលក់នៅទីផ្សារ នៅប្រទេសវៀតណាម ទៀតផង ។ ម៉្យាងទៀត រថយន្តដែលចេញចូល ទៅប្រទេសវៀតណាម ត្រូវមានច្បាប់ទម្លាប់ ហើយប្រជាកសិករ ដែលដឹកកសិផល នាំចេញទាំងនោះ សុទ្ធតែមានក្រុមហ៊ុន គេធ្វើជា លីអូ នាំចេញត្រឹមត្រូវផងដែរ ។

លោក ឡោ សំនិត ប្រធានសាខា កាំកុងត្រូលច្រកទ្វារ បានបញ្ជាក់ឲ្យដឹងដែរថា អ្នករត់ការមាន សមត្ថកិច្ចប៉ូលីស ប្រជាពលរដ្ឋ យកលុយមកបង់ ឲ្យក្នុង ១រថយន្ត ចំនួនតែ ៤០០០រៀលទេ ថ្លៃបាយទឹក បើចង់ដឹងច្បាស់ សួរទៅលោក ប្រធានស្នាក់ការទៅ គាត់ជាប់ប្រជុំ ។

លោក អនុសេនីយ៍ឯក ទី ចាន់ធួន ប្រធានប៉ុស្តិ៍នគរបាល ច្រកទ្វារក៏បាន បញ្ជាក់ដែរថា ខាងជំនាញប៉ូលិស អន្តោប្រវេសន៍ គឺយកលុយថ្លៃបុងទេ តាមចំនួនមនុស្ស ការចេញចូលត្រូវមាន លិខិតឆ្លងដែន លិខិតបើកផ្លូវ មធ្យោបាយ ត្រូវមានឯកសារ គ្រប់គ្រាន់ ប៉ុន្តែដោយយើងមាន កិច្ចប្រតិបត្តិការ ជាមួយភាគីវៀតណាមល្អ ក្នុងការជួយសម្រួល ការដឹកជញ្ជូន កសិផល យកទៅលក់នៅប្រទេសវៀតណាម ជៀសវាង ការកកស្ទះ ធ្វើឲ្យរលួយខូច កសិផលទាំងនោះ ហើយលុយ ដែលបង់ជំនាញ គឺពីចំនួន ៥០០០រៀល ទៅ១០.០០០រៀល តែប៉ុណ្ណោះ ។

ចំណែកឯអ្នក រត់ការមាន ខ្លះជាមន្ត្រី នគរបាល ខ្លះជាប្រជាពលរដ្ឋ ។ លោក ក៏បានបញ្ជាក់ដែរថា លុយដែល យកពីម្ចាស់រថយន្តដឹកកសិផលទាំងនោះ ដកឲ្យក្រុម សមត្ថកិច្ចអស់ទៅ គេចំណេញបានតែចំនួន ៥០០០រៀលទេ ក្នុង១រថយន្ត មិនថារថយន្ត ៥តោន ៤ឬ៥ភ្លៅ នោះទេ ។ ជាងនេះទៀត ក្រុមសមត្ថកិច្ចទាំងនោះ ថែមទាំងមានការ ភ្ញាក់ផ្អើលថា ចំពោះរថយន្ត ដឹកដំឡូងបង្កប់ឈើ ពីក្រោមដែលវៀតណាម ឃាត់បានកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥នោះ គឺដោយសារ ខាងភាគីម្ចាស់ រថយន្តមិនរាយការណ៍ ឲ្យសមត្ថកិច្ចច្រកដឹងជាមុន ជាហេតុបណ្តាល ឲ្យក្រុមសមត្ថកិច្ច គ្មានលទ្ធភាព ក្នុងការជួយដោះស្រាយ ។

ជាងនេះទៀត សោតក្រុមសមត្ថកិច្ច មានរចនាសម្ព័ន្ធ នៅច្រកនេះ ក៏បានអះអាងត្រង់ៗដែរថា លុយបង់ថ្លៃក្បាល រថយន្តទាំងអស់នោះ គឺសមត្ថកិច្ច ខាងកម្ពុជាយកតិច ជាងខាងសមត្ថកិច្ចវៀតណាម ។ ឯរថយន្តដែលបង្កប់ ឈើពីក្រោមដំឡូងនោះ ក្រុមគេពិតជាមិនបានធ្វើការត្រួតពិនិត្យមែន បច្ចុប្បន្ន រថយន្តល្មើសនោះ សមត្ថកិច្ចវៀតណាម បានអូសយកទៅរក្សាទុក នៅខេត្តតៃនិញ នៃប្រទេសវៀតណាមហើយ  ៕

ដកស្រង់ពី៖កម្ពុជាថ្មី