Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាពលរដ្ឋ​២​ខេត្តបាត់ដំបង​និង​ប៉ៃលិន​រាប់​ពាន់​នាក់​ភ្ញាក់ផ្អើល​ពី​បាតុភូត​ធម្មជាតិ​ ​ព្រះអាទិត្យ​រះ​ ចំនួន​៣​ទៅ​៥

  • បោះពុម្ព

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋរស់នៅ ក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន រាប់ពាន់នាក់ នាំគ្នាភ្ញាក់ផ្អើល ពីបាតុភូតធម្មជាតិ ដ៏ចម្លែកមិន ដែលធ្លាប់ឃើញ ពីមុនមកដោយ ឃើញមានព្រះអាទិត្យ ចំនួន៣ទៅ៥បានរះចេញ ពី ទិសខាងលិច ចាប់ផ្តើមពី ម៉ោង៧ព្រឹករហូតដល់ ម៉ោង៩ព្រឹកមាន រយៈពេល២ម៉ោង ទើបព្រះអាទិត្យនោះរលាយ រសាត់បាត់រូបរាង ទៅជាធម្មតាវិញ។

ហេតុការណ៍ភ្ញាក់ផ្អើល នេះបានកើត ឡើងកាលពី ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥ នេះ។ រីឯប្រជាពលរដ្ឋ រស់នៅក្នុងខេត្ត បន្ទាយមានជ័យ មានទឹកដីជាប់ខេត្តបាត់ដំបង គឺគេមិនឃើញហើយ មិនមានការភ្ញាក់ផ្អើល បែបនោះឡើយ ។ បាតុភូតុធម្មជាតិ ខាងលើដោយប្រជាពលរដ្ឋ រស់នៅក្នង ខេត្តបាត់ដំបង អះអាងឱ្យដឹងថា មុនដំបូងគេឃើញ ព្រះអាទិត្យចំនួន៣ រះឡើង និងបន្ទាប់មកបាន លិចចេញព្រះអាទិត្យ ២មកបន្ថែមទៀត សរុបចំនួន៥ព្រះអាទិត្យ មានរាងជារង្វង់កោង ចំណែកប្រជាពលរដ្ឋរស់នៅ ខេត្តប៉ៃលិនអះអាង ឃើញតែព្រះអាទិត្យ រះចំនួន៣តែប៉ុណ្ណោះ។

ភាពភ្ញាក់ផ្អើល នេះត្រូវគេ និយាយថាបាន លិចឮពេញទូទាំងប្រទេស តាមរយៈនៃការផ្សព្វវផ្សាយ តាមប្រព័ន្ធហ្វេសបុក។ នៅពេលកើតមាន បាតុភូតចម្លែក បែបនោះគេក៏ឃើញ មានប្រជាពលរដ្ឋ ខ្លះជឿខាងអប៉ីជំនឿខ្លាំងពេក ក៏នាំគ្នាអុជធូប បួងសួងសុំសេចក្តីសុខថា មានបរមីអ្នក មានបុណ្យចេញមក។ ចំណែកប្រជាពលរដ្ឋខ្លះទៀត គេគ្រាន់តែមើលជាធម្មតា មិនបានបន់ស្រន់ អ្វីនោះទេ ។ ជុំវិញនៃបាតុភូតធម្មជាតិចម្លែកខាងលើនេះ ប្រជាពលរដ្ឋមួយចំនួន ធំមានការងឿង ឆ្ងល់ ក្នុងនោះមានអ្នក វិភាគមិនជាផ្លូវការ ខ្លះបានផ្សព្វផ្សាយ នៅក្នុងប្រព័ន្ធបណ្តាញ សង្គមហ្វេសបុក គេលើកយកមកវិភាគថា មកពីកត្តានេះ កក្តានោះ ប៉ុន្តែបាតុភូតធ្មជាតិនេះ គេពុំទាន់ ឃើញមានអ្នកជំនាញ ណាម្នាក់ហ៊ានចេញ មុខអះអាងឱ្យច្បាស់ ពិតប្រាកដនៅឡើយនោះទេ។

លោកប្រធានមន្ទីរ ធនធានទឹកនិងឧតុនិយម ខេត្តបាត់ដំបង ឆ្លើយប្រាប់ឱ្យដឹងថា លោកមិនដឹងពីបាតុភូត នេះពិតប្រាកដនោះទេ ហើយខាងក្រសួង ធនធានទឹកនិងឧតុនិយម ក៏មិនបានបញ្ចេញ បង្ហាញឱ្យដឹងជាមុននូវបាតុ ភូតនេះផងដែរ ៕

ដកស្រង់ពី៖ នគរវត្ត