Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម៉ូតូដាក់ភ្លើងឡាហ្សែ និងម៉ូតូដាក់ស៊ីម៉ាំងប្រែនត្រូវបាននគរបាលក្រុងប្រដេញចាប់បាន យកមកអប់រំនិងផាកពិន័យ

  • បោះពុម្ព

 កំពង់ឆ្នាំង៖ ម៉ូតូដាក់ស៊ី ម៉ាំងប្រែនចំនួន ២គ្រឿង និងម៉ូតូដាក់ភ្លើង ឡាហ្សែមួយគ្រឿងទៀត ត្រូវបានសមត្ថកិច្ច នគរបាលសណ្តាប់ធ្នាប់ ក្រុងសហការជាមួយ នគរបាលប៉ុស្តិរដ្ឋបាល និងប្រជាការពារស្ទាក់ ចាប់បាន ក្រោយពីពួកគេ បានបើករោទិ៍ សំលេងស៊ីម៉ាំង រំខានគេឯង និងបើកភ្លើងឡា ហ្សែចាំង ភ្នែកអ្នក ប្រើប្រាស់ផ្លូវពេលយប់រួចមក។

ការបង្ក្រាបក្រុម ក្មេងទំនើងនិង ម៉ូតូទាំងនេះបាន ធ្វើឡើងនៅ វេលាម៉ោង៦និង៤៥នាទីយប់ ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៥ ចាប់ពីចំណុចមុខ វិមានឯករាជ្យ ក្នុងក្រុងកំពង់ឆ្នាំង រហូតដល់ចំណុច ផ្លូវបត់ចូលរោងចក្រ អឹម វ៉េស្ថិតក្នុង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ លោក សំ សិទ្ធី អធិការក្រុងកំពង់ឆ្នាំង បានអោយដឹងថា៖ យុវជនទំនើងមានឈ្មោះ ភួង បញ្ញា អាយុ២១ឆ្នាំ រស់នៅក្នុង ភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ជិះម៉ូតូម៉ាក R15 កម្លាំង១៥០សេសេ ពាក់ផ្លាកលេខ ភ្នំពេញ1CB-9727 ពណ៌ក្រហមខ្មៅ និងម៉ូតូមួយគ្រឿង ទៀតម៉ាកហុងដាសេ១២៥ បានបំពាក់ស៊ីម៉ាំង ប្រែនរោទិ៍រំខានគេឯង ដោយឡែកម៉ូតូ មួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង1C-8106 បានបំពាក់ភ្លើង ឡាហ្សែចាំងភ្នែក ដល់អ្នកប្រើប្រាស់ ផ្លូវទាំងឡាយពេលយប់។

ម៉ូតូទាំងបីគ្រឿង ត្រូវបានសមត្ថកិច្ច នគរបាលក្រុងធ្វើការ ដកហូតជាបណ្តោះអាសន្ន ដើម្បីអប់រំ ណែនាំដល់ម្ចាស់ និងធ្វើការផាកពិន័យ ទៅតាមបញ្ញាតិច្បាប់ ព្រមទាំងអោយ ដោះយកចេញ នូវឧបករណ៍បំពាក់ខុសបច្ចេកទេសទាំង នោះចេញនៅនឹង មុខសមត្ថកិច្ច។ លោក ហង្ស ប៊ុនហាក់ អធិការរងទទួល បន្ទុកសណ្តាប់ធ្នាប់ ក្រុងបានអោយដឹងថា៖ ដោយអនុវត្តតាមបទ បញ្ជាររបស់គណៈ បញ្ជាឯកភាពខេត្ត និងលោកស្នងការនគរបាលខេត្ត នៅក្នុងខែមិនា ឆ្នាំ២០១៥នេះ កម្លាំងនគរបាលសណ្តាប់ធ្នាប់ ក្រុងបានធ្វើការដកហូត នូវឧបករណ៍បំពាក់ ខុសលក្ខណៈបច្ចេកទេសគឺ ម៉ូតូបំពាក់ស៊ីម៉ាំង ប្រែនចំនួន៧គ្រឿង ដកហូតស៊ីផ្លេស៊ីរ៉ែនបាន ៦ គ្រឿង ម៉ូតូបំពាក់ភ្លើង ឡាហ្សែ៥គ្រឿង និងរថយន្តបំពាក់ភ្លើង ឡាហ្សែ២គ្រឿង។

រថយន្តនិងម៉ូតូត្រូវបាន ឃាត់យកមកទុក នៅអធិការក្រុងកំពង់ឆ្នាំង នឹងត្រូវហៅម្ចាស់ មកព្រមាន អប់រំណែនាំ និងធ្វើការផាកពិន័យ ទៅតាមបញ្ញាត្តិច្បាប់ ដើម្បីកុំអោយយុវជន ផ្សេងទៀតយកតម្រាប់តាម៕