Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខឹងម្តាយមិនទិញម៉ូតូអោយដូចបងៗកូនប្អូនច្រណែនចាប់ម្តាយវ៉ៃ៣-៤ដៃត្រូវតុលាការឃុំខ្លួន

  • បោះពុម្ព

 កំពង់ឆ្នាំង៖ កូនប្រុសម្នាក់ វាយម្តាយខ្លួន ឯងត្រូវសាលាដំបូង ខេត្តកំពង់ឆ្នាំង បានសម្រចឃុំ កាលពីរសៀ លថ្ងៃទី ០១ខែមេសា ឆ្នាំ២០១៥ ដាក់ក្នុងពន្ឋនាគារ បន្ទាប់ពីបាន វាយម្តាយបង្កើត ព្រោះតែរឿងខឹងមិនទិ ញម៉ូតូថ្មីអោយ ។ ហេតុការណ៏វាយម្តាយ ឯងបង្កើតនេះ បានកើតឡើងកាល ពីរសៀលថ្ងៃទី ៣០ ខែមិនា នៅ ភូមិស្រែព្រៃ ឃុំអូរឬស្សី ស្រុកកំពង់ ត្រឡាច ហើយត្រូវបាន កម្លាំងនគរបាលស្រុក កំពង់ត្រឡាចធ្វើការចាប់ឃាត់ខ្លួន នៅព្រឹក ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៥ ។

លោក ហ៊ុល វាសនា អធិការនគរបាល ស្រុកកំពង់ត្រឡាច បានអោយដឹងថាៈ កូនប្រុសអកត្តញូ រូបនោះមានឈ្មោះ កែ ម៉ាត់លី អាយុៈ២០ឆ្នាំ មានទីលំនៅភូមិឃុំ កើតហេតខាងលើ ។មានម្តាយ ឈ្មោះកែ ជះ អាយុ ៤៧ឆ្នាំ ។ មុនពេលកើតហេតុ កូនប្រុសរូប នោះបានច្រណែន និងម្តាយថាបានទិញ ម៉ូតូអោយបងៗជិៈ តែខ្លួនទោះបី ខំសុំយ៉ាងណា ក៏មិនបាន ។ លើសពីនេះ ទៀតកូនប្រុស រូបនេះបាន ដឹងទៀតថាៈ ម្តាយបានចែកអោយកូនបងនូវ គោ១នឹម និងប្រាក់ម្នាក់២ពាន់ដុល្លាទៀត ដោយសារតែ កំពុងតូចចិត្ត ស្រាប់ផង ដល់ ឮពាក្យថាកូន បងបានកេរ្តិ៏ថែមទៀត រិតតែខឹងនឹងម្តាយ ព្រោះខ្លួនបាន បានចំណែកតែ ទ្រង់មាន់១ និងគ្រែកញ្ចាស់១តែប៉ុណ្ណោះ។

ទើបនៅថ្ងៃ កើតហេតុកូនប្រុស រមិលគុណរូបនោះ  បានទៅចាប់វ៉ៃម្តាយ៣-៤ ដៃ នៅឯស្រែក្រោយផ្ទះ កុំតែបានគេជួយ ឃាត់ទាន់ម្លេះអាច នឹងរងរបួសធ្ងន់។ ក្រោយពេលកើត ហេតុម្តាយបានដាក់ ពាក្យប្តឹង ទៅស មត្ថកិច្ចទើបមានការចាប់ ឃាត់ខ្លួនបែបនេះ ។ លោកអធិការ បានបញ្ជាក់ថាៈ កូនប្រុសរូបនោះ ធ្លាប់បង្កការអុកឡូក ក្នុងក្រុមគ្រួសារ បែបនេះញឹក ញាប់ណាស់ពេលខ្លះ គម្រាមដុតផ្ទះទៀត ប៉ុន្តែរឿងទាំង អស់កើតពីការច្រណែនចែកទ្រព្យសម្បត្តិ  នេះទាំងអស់ ហើយដោយសារ តែទ្រាំមិនបាននូវ ទង្វើបែបនេះហើយទើប ម្តាយសម្រចចិត្ត ដាក់ពាក្យប្តឹង កូនប្រុសរូបនោះតែម្តង ។

លោកបានស្រង់ ចម្លើយសារភាព កូនប្រុសនោះថាៈ រូបគេពិតជាបាន វ៉ៃម្តាយមែនព្រោះតែម្តាយ រូបនោះស្រឡាញ់ កូនមិនស្មើគ្នា ចែកទ្រព្យអោយតែបងៗ រូបគេមិនបានអ្វីធំដុំឡើយ ទើបគេទ្រាំមិន បានក៏បញ្ចេញកំហឹងវាយម្តាយតែម្តងទៅ៕