Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ចេង ប៊ុណ្ណារ៉ា ចូលរួមពិធីប្រកាសចែកវិញ្ញាបនប័ត្រ សំគាល់ម្ចាស់អចលនវត្តុ ចំនួន០៣ភូមិ ស្ថិតនៅឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

 ត្បូងឃ្មុំុំ ៖ យោងតាម អនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្ដីពីនីតិវិធី នៃការកសាង ប្លង់សុរិយោដី និងសៀវភៅ គោលបញ្ជីដីធ្លី ។

នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០១៥នេះ នៅក្នុងបរិវេណវត្ត ចន្ទសុវណ្ណគិរីមុនីរាម (ហៅវត្តជាំខ្យង) ស្ថិតនៅភូមិជាំខ្យង ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានប្រារព្ធ ពិធីប្រកាស ចែកវិញ្ញាបនប័ត្រ សំគាល់ម្ចាស់ អចលនវត្តុចំនួន ០៣ភូមិ ស្ថិតនៅឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោក ចេង ប៊ុណ្ណារ៉ា អភិបាល នៃគណៈអភិបាល ស្រុកមេមត់ និងមានការអញ្ជើញ ចូលរួមពី អភិបាលរងស្រុក អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋ ជាច្រើនរូបទៀត ។

លោក ហ៊ីង វិចិត្រ ប្រធានគ្រប់គ្រង តំបន់វិនិច្ឆ័យស្រុកមេមត់ បានគូសបញ្ជាក់ថា ៖ បើគិតពីថ្ងៃចាប់ផ្ដើម (ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៤) រហូតមកដល់ ពេលបច្ចុប្បន្ន (ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ) គឺមានរយៈពេលជិត ១៣ខែ កន្លងមកនេះ ក្រុមការងារ សម្រេចបានលទ្ធផល ដូចខាងក្រោម៖ ប្រកាសតំបន់វិនិច្ឆ័យ បានចំនួន ៣ឃុំ គឺឃុំមេមង ឃុំគកីរ ក្នុងនោះ ឃុំជាំក្រវៀន និងប្រកាស តំបន់វិនិច្ច័យ បានចំនួន ១ភូមិ គឺភូមិស្រែលើសែនជ័យ ចែកប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋបានចំនួន ០២ភូមិ គឺភូមិសង្កែចាស់ និងភូមិជាំខ្យង ចំនួន ១៥១២ក្បាលដី ស្មើនិង ៧៨៤គ្រួសារ រួចមកហើយ ។

លោក ហ៊ីង វិចិត្រ បានបន្តទៀតថា៖ មកដល់ថ្ងៃនេះក្បាលដី ដែលត្រូវផ្ដល់ប័ណ្ណកម្មសិទ្ធិ និងមិនត្រូវផុ្ដល់ ប័ណ្ណកម្មសិទ្ធិ សម្រាប់បងប្អូន ប្រជាពលរដ្ឋនៅក្នុង ភូមិសង្កែថ្មី ភូមិពើក និងភូមិទ្រៀក ឃុំមេមង ស្រុកមេមត់ នាពេលនេះមាន ៖ ចំនួនក្បាលដី ដែលត្រូវផ្ដល់ ប័ណ្ណកម្មសិទ្ធិជូន ២១៩០ក្បាលដី ស្មើនឹង ១២៤៤គ្រួសារ ក្បាលដីដែលមិនផ្ដល់ ប័ណ្ណកម្មសិទ្ធិមានចំនួន ៩៣ក្បាលដី ស្មើនឹង ៩៣គ្រួសារ ក្បាលដីមិនផ្ដល់ ព័ត៌មានចំនួន ៩១ក្បាលដី ស្មើនឹង ៩១គ្រួសារ ក្បាលដីទំនាស់ សម្រុះសម្រួល មិនបានសំរេចចំនួន ០២ក្បាលដី ស្មើនឹង០២គ្រួសារ ។

លោក ចេក ប៊ុណ្ណារ៉ា មានប្រសាសន៍ថា៖ តាំងពីថ្ងៃចាប់ផ្ដើម អនុវត្តការងារ ប្រមូលទិន្នន័យ អង្កេតវាស់វែង និងការប្រកាស ផ្សាយជាសារធារណៈ រហូតមកដល់ថ្ងៃប្រកាស ចែកវិញ្ញាបនប័ត្រ សំគាល់ម្ចាស់ អចលនវត្តុ ជូនបងប្អូន ប្រជាពលរដ្ឋទាំងអស់នេះ គឺត្រូវចំណាយ ពេលយូរដោយ ឆ្លងកាត់ការលំបាក់ និងការងាយ ស្រួលគ្រប់បែបយ៉ាង ប៉ុន្តែទោះបីជាយ៉ាងណា ក៏ជាមោទនភាព របស់ស្រុកមេមត់ ពិសេសឃុំមេមង ដែលប្រជាជន នៅក្នុងឃុំនេះ នឹងទទួលបាន ប័ណ្ណកម្មសិទ្ធិដីធ្លី ទូទាំងឃុំមេមង ក្នុងស្រុកមេមត់ ។

លោក ចេង ប៊ុណ្ណារ៉ា ក៏បានផ្ដាំផ្ញើដល់ ប្រជាពលរដ្ឋទាំងអស់ ត្រូវថែក្សារវិញ្ញា បនប័ត្រសំគាល់ ម្ចាស់អចលនវត្តុ ឬអាចហៅ យ៉ាងសាមញ្ញថា ប័ណ្ណកម្មសិទ្ធិដីឲ្យបានល្អ ព្រោះវាអាចតំណាង អោយទ្រព្យសម្បត្តិ របស់បងប្អូនប្រជាពលរដ្ឋ និងមានតម្លៃស្មើនឹង មាស -ពេជ្រ របស់បងប្អូនព្រោះថា ប័ណ្ណកម្មសិទ្ធិនេះវា បានបញ្ជាក់ច្បាស់លាស់ ពីឈ្មោះបងប្អូន ជាម្ចាស់កម្មសិទ្ធិករ ហើយត្រូវ បានកាពារដោយច្បាប់ ពុំអាចមាននរណា មករំលោភបំពានយកបានទេ អាចយកទៅចាត់ចែងលក់ -ដូរ ធ្វើអំណោយ ដាក់បញ្ជាំ ឬចែកជាមរតក ដល់កូនចៅយើងបាន និងបង្កភាពកក់ក្ដៅ ចំពោះអ្នកវិនិយោគទុន ផងដែរ ៕