Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិធីបើកសម្ពោធជាផ្លូវការរោងចក្ររបស់ក្រុមហ៊ុន ‍(គ្រីនហ្វីត)

  • បោះពុម្ព

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥ ក្រុមហ៊ុន គ្រីនហ្វីត (ខែមបូឌៀ) ចំកាត់ បានរៀបចំ ពិធីបើកសម្ពោធ ជាផ្លូវការរោងចក្រ របស់ខ្លួនដែលមាន ទីតាំងនៅ ភូមិអណ្តូងជា ឃុំជីរោទិ៍២ ស្រុក-ខេត្តត្បូងឃ្មុំ  ។

កម្មវិធីនេះ មានការចូលរួម ពីសំណាក់លោក ប៉ូច សុរិទ្ធី អគ្គនាយកក្រុមហ៊ុន គ្រីនហ្វីន កម្ពុជា និងលោកចឹង ង៉ុកជី អគ្គនាយក ក្រុមហ៊ុន គ្រីនហ្វីន វៀតណាម ព្រមទាំងថ្នាក់ដឹកនាំ នៃក្រុមហ៊ុន គ្រីនហ្វីត វៀតណាម រួមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក នៃក្រុមហ៊ុន គ្រីនហ្វីត កម្ពុជា ក៏ដូចជាលោក លោកស្រី ដែលជាតំណាងដេប៉ូ និងសាខាចែកចាយ ចំណីសត្វ «គ្រីនហ្វីត» , «ហៃហ្គេន» ទាំងអស់តាមបណ្តាខេត្ត -ក្រុង នានា ក្នុងព្រះរាជាណា ចក្រកម្ពុជា ។

ក្រុមហ៊ុន គ្រីនហ្វីត (ខេមបូឌៀ) ចំកាត់ ជាក្រុមហ៊ុន ក្នុងស្រុកដែល ផលិត និងចែកចាយ ចំណីសត្វម៉ាក គ្រីនហ្វីត និង ហៃហ្គេន សម្រាប់ជ្រូក មាន់ ទា ដែលមានរោងចក្រ ផ្ទាល់ខ្លួននៅ ភូមិអណ្តូងជា ឃុំជីរោទិ៍ទី២ ស្រុក -ខេត្តត្បូងឃ្មុំ ។

ម៉្យាងវិញទៀត ការផលិតចំណី សត្វនៅរោងចក្រនេះ  មានបទដ្ឋានច្បាស់លាស់ និងមានការត្រួតពិនិត្យ យ៉ាងម៉ត់ចត់ ពីក្រុមការងារ ហើយផលិតផល ចំណីសត្វម៉ាក គ្រីនហ្វីត និង ហ្វៃហ្គេន បានទទួលនូវ ការគាំទ្រយ៉ាងខ្លាំងពីសំណាក់ អតិថិជន អ្នកចិញ្ចឹមសត្វ ដោយសារក្រុមហ៊ុន ផ្តោតជាចម្បងទៅ លើផលប៉ះពាល់ ដល់សុខភាព អ្នកបរិភោគសាច់ ។

ជាចុងក្រោយក្រុមហ៊ុន គ្រីនហ្វីត (ខេមបូឌៀ) ចំកាត់ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់តំណាងដេប៉ូចែកចាយ ចំនីសត្វ និងកសិដ្ឋានចិញ្ចឹមផ្ទាល់ ដែលបានគាំទ្រចែកចាយ និងប្រើប្រាស់ ផលិតផល របស់ក្រុមហ៊ុន គ្រីនហ្វីត កន្លងមក ។

ហើយក្រុមហ៊ុន  ក៏សង្ឃឹមយ៉ាងមុតមាំថា តំណាងដេប៉ូចែកចាយ ចំណីសត្វ និងកសិដ្ឋានចិញ្ចឹមផ្ទាល់ នឹងបន្តការសហការ យ៉ាងល្អក្នុងការចែកចាយ និងប្រើប្រាស់ផលិតផល របស់ក្រុមហ៊ុន គ្រីនហ្វីតបន្តទៅទៀត  ៕