Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ បានសហការជាមួយគណៈកម្មការផ្សារសួង ចុះធ្វើការអង្កេតទំនិញនៅផ្សារសួង ដែលស្ថិតនៅក្នុង ភូមិសួង ឃុំសួង ក្រុងសួង ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ៖ អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញ នីហ័រណ-អាហ័រណ និងបង្ក្រាបការ ក្លែងបន្លំ (កាំកុងត្រូល) សាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៥ មន្ត្រីសាខាកាំកុងត្រូល ដែលដឹកនាំដោយ លោក អ៊ុក ជីវសុទ្ធា អនុប្រធាន សាខាកាំកុងត្រូល ទទួលបន្ទុក ទីផ្សារ ខេត្តត្បូងឃ្មុំ បានសហការជាមួយ គណៈ កម្មការ ផ្សារសួង ចុះធ្វើការ អង្កេតទំនិញ នៅផ្សារសួង ដែលស្ថិតនៅក្នុង ភូមិសួង ឃុំសួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។


លោក អ៊ុក ជីវសុទ្ធា បានបញ្ជាក់ថា ៖ គោលបំណង នៃការចុះអង្កេតនេះ ដោយផ្អែកទៅតាម ការណែនាំពី អគ្គនាយកដ្ឋាន កាំកុងត្រូល ដើម្បីចុះធ្វើការ ប្រមូលព័ត៌មាន អំពីផលិតផល បន្លែ ផ្លែឈើ គ្រឿងសមុទ្រ សាច់មាន់ ក្នុងស្រុក និងនាំចូលពីបរទេស ព្រមទាំងអង្កេត លើការដាក់តាំងលក់ ផលិតផល គ្រឿងកំប៉ុង ជាម្ហូបអាហារ និងយកគំរូ ដោយកំណត់គោលដៅ ហានិភ័យ ទៅលើផលិតផល ផ្លែឈើ គ្រឿងសមុទ្រ ដែលនាំចូលពីបរទេស ដូចជាៈ ផ្លែមាន ទំពាំងបាយជូ ក្រូច ជំពូ ព្រមទាំងគ្រឿងសមុទ្រ មានៈ បង្គា និងមឹក ។

លោកបន្តទៀតថា៖ ការយកគំរូ ផលិតផលទាំងនោះ គឺត្រូវបាន អនុវត្តតាម គោលការណ៍ បច្ចេកទេស និងនីតិវិធី នៃការយកគំរូ ដើម្បីរក្សា និងបញ្ជូនគំរូ អោយស្ថិតក្នុង ស្ថានភាពដើម សំរាប់ធ្វើការ វិភាគនៅ មន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋាន កាំកុងត្រូល សំដៅពិនិត្យ រកមើលសារធាតុគីមី ហាមឃាត់មួយចំនួន ដូចជាៈ សារធាតុគីមីបូរ៉ាក់(borax) ត្រូវបានគេ ប្រើប្រាស់ជា សារធាតុបន្ថែម លើសាច់ប៉ាតេ សាច់ប្រហិត ដើម្បីរក្សាភាពស្រស់ របស់ផលិតផល ឲ្យបានយូរ ដែលធ្វើឲ្យ ពុលដល់ក្រលៀន រឺឈឺផ្សារក្នុង បំពង់ក្រពះពោះវៀន សារធាតុគីមី ហ្វ័រម៉ាលីន (formalin) ប្រើប្រាស់ជាភ្នាក់ងារ ប្រឆាំងនឹង បាក់តេរី និងផ្សិត ត្រូវបានគេដាក់លើ បន្លែស្រស់ បង្គា មឹកស្រស់ ដើម្បីរក្សាម្ហូប អាហារអោយបាន ស្រស់ និងកុំអោយ ងាយផុយ ដែលបណ្តាលអោយ ក្អួត រាគរូស និងបង្កអោយមាន ជំងឺមហារីក និង សូដ្យូមអ៊ីដ្រូស៊ុលហ្វីត (Sodium Hydrosulfite) ដែលប្រើប្រាស់លើ សណ្តែកបណ្តុះ ស្លឹកគ្រៃ ស្ករត្នោត សំរាប់ធ្វើអោយ ម្ហូបអាហារ មានពណ៍ស វាបណ្តាលអោយ ពិបាកដកដង្ហើម ក្អួតចង្អោរ វិលមុខ សាធាតុទាំងអស់ នេះហើយ ដែលធ្វើអោយ ប៉ះពាល់ដល់សុខភាព អ្នកបរិភោគ ។

ទន្ទឹមនឹងនោះ មន្ត្រីកាំកុងត្រូល ក៏បានធ្វើការ ណែនាំដល់អាជីវករ អោយដាក់តាំង លក់ទំនិញ ដែលមានគុណភាពល្អ ទំនិញមាន ប្រភពច្បាស់លាស់ ហើយមិនត្រូវ ប៉ុនប៉ង រឺដាក់តាំងលក់ ទំនិញក្លែង-បន្លំ ទោះតាមរូបភាព ណាក៍ដោយ ៕

ដោយ៖ វ៉ាន់ វីរៈ