បណ្តាញសង្គម

សាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ បានសហការជាមួយគណៈកម្មការផ្សារមេមត់ ចុះធ្វើការអង្កេតទំនិញនៅ ផ្សារមេមត់ ដែលស្ថិតនៅក្នុង ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញ នីហ័រណ-អាហ័រណ និងបង្ក្រាបការ ក្លែងបន្លំ (កាំកុងត្រូល) សាខាកាំកុងត្រូល ប្រចាំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥ មន្ត្រីសាខា កាំកុងត្រូល ដែលដឹកនាំដោយ លោក អ៊ុក ជីវសុទ្ធា អនុប្រធាន សាខា កាំកុងត្រូល ទទួលបន្ទុកទីផ្សារ ខេត្តត្បូងឃ្មុំ បានសហកា រជាមួយ គណៈកម្មការ ផ្សារមេមត់ ចុះធ្វើការអង្កេត ទំនិញនៅ ផ្សារមេមត់ ដែលស្ថិតនៅក្នុង ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

លោក អ៊ុក ជីវសុទ្ធា បានបញ្ជាក់ថា ៖ គោលបំណង នៃការចុះអង្កេតនេះ ដោយផ្អែកទៅតាម ការណែនាំពី អគ្គនាយកដ្ឋាន កាំកុងត្រូល ដើម្បីចុះធ្វើការប្រមូលព័ត៌មាន អំពីផលិតផល បន្លែ ផ្លែឈើ គ្រឿងសមុទ្រ សាច់មាន់ ក្នុងស្រុក និងនាំចូលពី បរទេស ព្រមទាំង អង្កេតលើការ ដាក់តាំងលក់ ផលិតផល គ្រឿងកំប៉ុង ជាម្ហូបអាហារ និងយកគំរូ ដោយកំណត់គោលដៅហានិភ័យ ទៅលើផលិតផល ផ្លែឈើ គ្រឿងសមុទ្រ ដែលនាំចូលពីបរទេស ដូចជាៈ ផ្លែមាន ទំពាំងបាយជូ ក្រូច ជំពូ ព្រមទាំងគ្រឿងសមុទ្រ មានៈ បង្គា និងមឹក ។

លោកបន្តទៀតថា៖ ការយកគំរូ ផលិតផលទាំងនោះ គឺត្រូវបានអនុវត្ត តាមគោលការណ៍ បច្ចេកទេស និង នីតិវិធី  នៃការយកគំរូ ដើម្បីរក្សា និងបញ្ជូនគំរូ អោយស្ថិតក្នុង ស្ថានភាពដើម សំរាប់ធ្វើការ វិភាគនៅ មន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋាន កាំកុងត្រូល សំដៅពិនិត្យ រកមើលសារធាតុ គីមីហាមឃាត់ មួយចំនួន ដូចជាៈ សារធាតុគីមី បូរ៉ាក់ (borax) ត្រូវបានគេ ប្រើប្រាស់ជា សារធាតុបន្ថែម លើសាច់ប៉ាតេ សាច់ប្រហិត ដើម្បីរក្សា ភាពស្រស់របស់ ផលិតផលឲ្យបានយូរ ដែលធ្វើឲ្យ ពុលដល់ក្រលៀន រឺឈឺផ្សារក្នុង បំពង់ក្រពះពោះវៀន សារធាតុគីមី ហ្វ័រម៉ាលីន (formalin) ប្រើប្រាស់ជា ភ្នាក់ងារប្រឆាំង នឹងបាក់តេរី និងផ្សិត ត្រូវបានគេ ដាក់លើបន្លែស្រស់ បង្គា មឹកស្រស់ ដើម្បីរក្សា ម្ហូបអាហារ អោយបានស្រស់ និងកុំអោយងាយផុយ ដែលបណ្តាលអោយ ក្អួត រាគរូស និងបង្កអោយមាន ជំងឺមហារីក និង សូដ្យូមអ៊ីដ្រូស៊ុលហ្វីត (Sodium Hydrosulfite) ដែលប្រើប្រាស់លើ សណ្តែកបណ្តុះ ស្លឹកគ្រៃ  ស្ករត្នោត សំរាប់ធ្វើអោយ ម្ហូបអាហារ មានពណ៍ស វាបណ្តាលអោយ ពិបាកដកដង្ហើម ក្អួតចង្អោរ វិលមុខ សារធាតុ ទាំងអស់ នេះហើយ ដែលធ្វើអោយ ប៉ះពាល់ដល់ សុខភាព អ្នកបរិភោគ ។

មន្ត្រីកាំកុងត្រូល ក៏បានធ្វើការណែនាំ ដល់អាជីវករ អោយដាក់តាំង លក់ទំនិញ ដែលមានគុណភាពល្អ ទំនិញ មានប្រភពច្បាស់លាស់ ហើយមិនត្រូវ ប៉ុនប៉ង រឺដាក់តាំងលក់ ទំនិញក្លែង-បន្លំ ទោះតាមរូបភាព ណាក៍ដោយ ៕

 

 

 

 

 

ដោយ៖ វ៉ាន់ វីរៈ