Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្នងការខេត្តកំពង់ចាមកំពុងធ្វើការស៊ើបអង្កេតករណីគ្រោះថ្នាក់ចរាចរក្នុងស្រុកព្រៃឈរ

  • បោះពុម្ព

 កំពង់ចាម៖ ករណីគ្រោះថ្នាក់ចរាចរ ដែលបង្កឡើងដោយ រថយន្តដឹកដី បើកវ៉ាជែងទៅ បុករថយន្តក្បួន របស់សម្តេចក្រុមព្រះ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ ចំណុចផ្លូវជាតិលេខ៧ មុខឃ្លាំង ហ៊ីវ គឹមហេង ស្ថិតក្នុងភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ហើយត្រូវបាន សម្តេចក្រុមព្រះ បានមានបន្ទូលថា ជាករណីគ្រោះថ្នាក់ ចរាចរមានលក្ខណៈ ជាភារវកម្មនយោបាយ ។ ដោយឡែកខាង លោកស្នងការ ខេត្តកំពង់ចាមវិញ ក៏បានបង្កើតក្រុម ការងារពិសេសមួយ ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណី នេះគ្រប់ជ្រុងជ្រោយ នឹងរង់ចាំសហការ ជាមួយប្រតិភូ របស់សម្តេចក្រុមព្រះ ដើម្បីស្រាវជ្រាវឈាន ទៅរកលទ្ធផល ពិតប្រាកដ ។

លោក ឧត្តមសេនីយ៍ត្រី បែន រ័ត្ន ស្នងការខេត្តកំពង់ចាមបានមាន ប្រសាសន៍បញ្ជាក់ថា បញ្ហានេះ យើងមិនទាន់ អាចសន្និដ្ឋានថា អ្នកបើកបរឡាន ដឹកដីនោះស្រវឹង យ៉ាងណាទេប៉ុន្តែ យើងគ្រាន់តែនិយាយ តាមសកម្មភាពជំនាញ គឺវាបើកជែង ខុសទាំងស្រុងជាប់ ទោសច្រើនរឿងណាស់ ទី១-គ្រាន់តែឃើញក្បូន ឡានសារ៉ែនមក វាមិនជៀស ទី២-វាជែងបង្កគ្រោះថ្នាក់ដល់ក្បួនឡានប្រតិភូទៀត ។

អីចឹងខ្ញុំគិតថា វាជារឿងចេតនា ធ្វើឲ្យមានគ្រោះថ្នាក់ ក៏ប៉ុន្តែត្រង់ថា គ្រោះថ្នាក់ទៅលើ បុគ្គលណានោះ ខ្ញុំមិនហ៊ាននិយាយទេ ។ ព្រោះផ្លូវមាន ទទឹង៩ម៉ែត្រ ហើយឡាន៣ កំពុងតែធ្វើ ចរាចរទន្ទឹមគ្នា អីចឹងវាប្រឈមនឹងគ្រោះថ្នាក់ណាស់ គេហៅថា វាវ៉ាឌុបគ្នា ។ ឥលូវនេះ យើងបានចាត់តាំង ក្រុមការងារពិសេស មួយហើយ ហើយគេកំពុងតែ ដំណើរការធ្វើការ ហើយយើងក៏រង់ចាំ ក្រុមការងាររបស់សម្តេច ក្រុមព្រះដែរ នៅពេលដែលពួកគាត់មកដល់ យើងនឹងសហការគ្នាធ្វើ ប៉ុន្តែខាងកម្លាំងរបស់យើង ទោះបីពួកគាត់មិនក៏ យើងធ្វើដែរ យើងកំពុងតែ ធ្វើគ្រាន់តែថា បើបានគាត់មក យើងកាន់តែមានទុន ច្រើនសម្រាប់ធ្វើ តាំងពីពេល កើតហេតុមក យើងបានធ្វើ គ្រប់ជ្រុងជ្រោយ ទាំងអស់គ្រាន់តែថា លទ្ធផលឥត ទាន់សម្រេច ប៉ុន្តែវិធីដែលយើង កំពុងតែធ្វើទៅគ្រប់ ជ្រុងជ្រោយទាំងអស់ វាខុសពីគ្រោះថ្នាក់ចរាចរធម្មតា ដែលយើងគិតតែពីជំនាញមួយមុខ គ្រោះថ្នាក់ចរាចរនេះមួយ យើងត្រូវគិត និយាយឲ្យអស់ គិតទាំងរឿង នយោបាយផងដែរ មិនមែនមិនគិតទេ គ្រាន់តែថា ខ្ញុំមិនអាចបរិយាយ តាមនឹងកើត តែប៉ុណ្ណឹងទេ ។

ទល់តែប្រតិភូ នោះមកទើបដឹងថា ខ្ញុំកំពុងធ្វើអីខ្លះ? ហើយតាំងពីពេល កើតហេតុមក ទល់ពេលនេះ ឥតទាន់គ្រប់៤៨ម៉ោងទេ យើងបានធ្វើច្រើន ហើយរង់ចាំប្រតិភូមក យើងនឹងបន្តផ្តល់ លទ្ធលផបន្ថែមទៀត ៕

សាន វិឡែម ២៧.០៤.២០១៤