Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្ដម ជា សុផារ៉ា សម្ពោធពុទ្ធាភិសេកព្រះពុទ្ធបដិមា (ព្រះអង្គផ្ទុំ) និងឆ្លងសមិទ្ធផលនានា នៅវត្តព្រៃអង្គរក្នុង ស្ថិតនៅឃុំជូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ ៖ ព្រះពុទ្ធបដិមា (ព្រះអង្គផ្ទុំ) និងសមិទ្ធផលនានា ដែលបានសាងសង់ រួចក្នុងវត្ត ព្រៃអង្គរក្នុង ស្ថិតនៅឃុំជូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ

កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្រ្ដី ក្រសួងអភិវឌ្ឍន៍ជនបទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ។

លោក លី សុភាលីន អភិបាលស្រុកស្ដីទី ស្រុកពញាក្រែក បានអានរបាយ ការណ៍បញ្ជាក់ថា សមិទ្ធផល ដែលកំពុងប្រារព្ធ ពិធីសម្ពោធឆ្លងនា ពេលនេះ រួមមាន ៖ ព្រះពុទ្ធបដិមា (ព្រះអង្គផ្ទុំ) មានបណ្ដាយ ប្រវែង ៤៥,២០ម៉ែត្រ កំពស់ ១៣,៥០ម៉ែត្រ ព្រះអង្គស្ពាន់ចំនួន ៥.៥៥៥ ព្រះអង្គ និងក្រាលការ៉ូឡា ចំនួន ២.០១១ម៉ែត្រ បានចាប់ផ្ដើមបញ្ចុះ ខណ្ឌសីមាព្រះវិហារ និងត្រូវបាន បឋមសិលាសាងសង់ នៅថ្ងៃទី ៣០ ខែវិច្ឆិការ ឆ្នាំ២០០៩ នៅពេលសម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យ បញ្ចុះខណ្ឌសីមា ព្រះវិហារ និងត្រូវបានបញ្ចប់ ជាស្ថាពរ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ដោយចំណាយ អស់ទឹកប្រាក់ សរុបចំនួន ១.១៣៨.៣៤៨ ដុល្លាអាមេរិក ដែល នឹងត្រូវបានរៀបចំ ពិធីបុណ្យ ពុទ្ធាភិសេក និងសម្ភោធឆ្លង ជាផ្លូវការនាឱកាសនេះ ផងដែរ ។

ឯកឧត្ដម ជា សុផារ៉ា បានពាំនាំនូវផ្ដាំផ្ញើ ការសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ប្រគេន និងជូនចំពោះព្រះសង្ឃ គណកម្មការ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ ទូទាំងស្រុកពញាក្រែក និងបានធ្វើការ កោតសរសើរ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ សប្បុរសជនក្នុង និងក្រៅប្រទេស ដែលមានសទ្ធាជ្រះ ថ្លាជួយឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ និងថវិកា កសាងសមិទ្ធផលនានា ក្នុងវត្តព្រៃអង្គរក្នុងនេះ ដែលជាការរួម ចំណែកជាមួយ រាជរដ្ឋាភិបាល លើកកម្ពស់វិស័យ ព្រះពុទ្ធសាសនា សម្រាប់ពុទ្ធសាសនិក ប្រើប្រាស់ និងគោរព ប្រតិបត្តិ ទៅតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា ។

ឯកឧត្ដម មានប្រសាសន៍ថា៖ នៅវត្តព្រៃអង្គរក្នុង បានកសាងឡើង ក្នុងចន្លោះឆ្នាំ១៥១៤ -១៥១៦ ក្នុងរជ្ជកាលហ្លួង ព្រះស្ដេចកន បន្ទាប់ពីព្រះអង្គ បានឡើងសោយរាជ្យ ស្ដេចផែនដី ហើយព្រះអង្គ បានសាងនូវរាជធានីថ្មីមួយ ដែលមានឈ្មោះថា ( ស្រឡប់ដូនតី ពិជ័យព្រៃនគរ ) និងកសាងព្រះវិហារ មួយដើម្បីធ្វើជាទីសក្ការៈ គោរពបូជាចំពោះ ព្រះរតនៈត្រៃ ដោយអោយឈ្មោះថា ( វត្តប្រាសាទ វត្តព្រះអង្គខ្មៅ ) ។

ចំណែកព្រះ គ្រូចៅអធិការ ដំបូងគង់នៅវត្តនេះ មានព្រះនាមថា ( ព្រះអរិយញាណសាគរ អាប៉ា ) ។ វត្តប្រាសាទ ឬវត្តអង្គខ្មៅ បច្ចុប្បន្នវត្តព្រៃអង្គក្នុង ត្រូវបានបោះបង់ គ្នានអ្នកគ្រប់គ្រង ថែរក្សាក្រោយឆ្នាំ១៥២៥ បន្ទាប់ពីហ្លួង ព្រះស្ដេចកន ព្រះអង្គ សោយទីវង្គត់ទៅ រាល់សមិទ្ធផល ទាំងឡាយ ដែលធ្លាប់មានកន្លងមក ត្រូវបានលុបបំបាត់ ភស្តុតាង ទាំងស្រុង ព្រោះគេចាត់ទុក ថាតំបន់នេះ ជាកន្លែងជ្រែករាជ្យ ។

ឯកឧត្តម បន្តទៀតថា៖ គ្រប់ដំណាក់កាល នៃការកសាង ទីអារាមនេះ គឺប្រជាពលរដ្ឋរួម និងព្រះសង្ឃ ពុទ្ធបរិស័ទ ចំណុះជើងវត្ត មានការខិតខំយ៉ាងខ្លាំង ក្នុងការកសាង ទីសេនាសនដ្ឋាន ក៏ដូចជាសមិទ្ធផលនានា ទៅតាមលទ្ធភាព និងធនធាន ដែលមាន ប៉ុន្តែអ្វីៗ ត្រូវបានរង ការបំផ្លិចបំផ្លាញ ទៅវិញដោយសង្គ្រាម ហើយអ្វីដែលកាន់ តែធ្ងនធ្ងរ ថែមទៀតនោះ គឺក្នុងសម័យគ្រប់គ្រង ៣ឆ្នាំ ៨ខែ ២០ថ្ងៃ នៃរបបប្រល័យ ពូជសាសន៍ ពល ពត នោះតែម្ដង ។

ឯកឧត្ដម បានគួររំលឹក អំពីរបបប្រល័យ ពូជសាសន៍ ដែលក្នុងដំណាក់ កាលនោះអ្វីៗ ត្រូវបានបំផ្លាញ ទាំងស្រុង លើគ្រប់វិស័យ ។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាល បានចាប់ផ្ដើមអភិវឌ្ឍន៍ លើគ្រប់វិស័យ ដែលចាប់ផ្ដើម ពីចំណុចសូន្យ ហើយបច្ចុប្បន្ន ផ្នែកពុទ្ធចក្រ មានវត្តប្រមាណជាង ៤ពាន់វត្ត និងព្រះសង្ឈជាង ៦ម៉ឺនអង្គ ព្រមទាំងមាន ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ តភ្ជាប់ប្រទាក់ ក្រឡា គ្នានៅទូទាំងប្រទេស ។

ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដាំផ្ញើដល់ ប្រជាពលរដ្ឋ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវជួយថែរក្សា សមិទ្ធផលទាំងនេះ ឲ្យបានគង់វង្ស កងកម្លាំង មានសមត្ថកិច្ច ត្រូវខិតខំប្រឹងប្រែង អនុវត្តជាប្រចាំ នូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីផ្ដល់ឳកាស ជូនប្រជាពលរដ្ឋ រស់នៅ និងប្រកបមុខរបរ ប្រកបដោយភាព សុខុដុម ។

បន្ទាប់ពីមាន ប្រសាសន៍រួចមក អធិបតី បានប្រគេនបច្ច័យ ប្រគេនបច្ច័យ អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី និងសម្ដេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន សម្រាប់វត្ត ព្រៃអង្គរក្នុង ចំនួន ៥លានរៀល សាលាស្រុក ពញាក្រែក ១លាន ឃុំដូនតីចំនួន ៥០ម៉ឺន , គ្រូពេទ្យ និងលោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ៗ សារុង១ ,ជូនតាជី យាជីចំនួន ១០០នាក់ ម្នាក់ៗក្រណាត់ស ១ដុំ ថវិកា ១ម៉ីនរៀល , សិស្សានុសិស្ស ៣៤៩នាក់ ម្នាក់ៗទទួលបានសៀវភៅ ២ក្បាលបិច ១ដើម ៕