បណ្តាញសង្គម

សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំទទួលអំណោយ មនុស្សធ័ពីសប្បុរសជន ប្រមាណជាង ១០០លានរៀល ប្រាក់ដុល្លាប្រមាណជាង ៧ម៉ឺន

ត្បូងឃ្មុំ ៖ សាខាកាកបាទ ក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ទទួលអំណោយ មនុស្សធម៌ ពីសប្បុរសជន ប្រមាណជាង ១០០លានរៀល ប្រាក់ដុល្លាប្រមាណជាង ៧ម៉ឺនដុល្លា

នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៥ នៅសា លា ខេត្តត្បូងឃ្មុំ ក្នុងពិធីប្រារព្វ មិន្ទីងខួបទី ១៥២ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភ ឆ្នាំ២០១៥ ក្រោអធិបតីភាព ដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ  និងជាប្រធានកិត្តិយស សាខាកាកបាទក្រហម ខេត្តត្បូងឃ្មុំ ។

ឯកឧត្តមលី ឡេង អភិបាលរងខេត្ត និងជាប្រធាន សាខាកាកបាទ ក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានមានមតិស្វាគន៍ ថ្លែងអំណរគុណ ចំពោះសប្បុរ ជននានា ឧបត្ថម្ភគាំទ្រ កាកបាទក្រហម ក្នុងបុព្វហេតុជួយ សម្រាលទុក្ខលំបាករបស់ ជនរួមជាតិ ដែលទទួលរងគ្រោះ ដោយគ្រោះមហន្តរាយ ដោយឧប្បទ្ទវ ហេតុផ្សេងៗ ឯឧបានសន្យា ថវិកាដែលទទួល បានមក សាខាកាកបាទ ក្រហមខេត្តត្បូឃ្មុំ នឹងយកទៅជួយដល់ ជនរងគ្រោះ ដោយគ្រោះមហន្តរាយ ដោយឧបទ្ទវ ហេតុផ្សេងៗ និងសម្រាប់បំរើស កម្មភាពអប់រំ ការថែទាំសុខភាព ការលើកកំពស់តម្លៃ មនុស្សធម័ សេចក្តីថ្លៃថ្នូរ មនុស្សជាតិ ដើម្បីរួមចំណែក ដល់ការកាត់បន្ថយ ភាពក្រីក្រ និងជាការចូលរួមចំណែក ដល់ការពូនផ្តុំ កម្លាំងមនុស្សធម័ សាមគ្គីធម័ ស្របតាមគោល ការណ៍នៃវប្បធម័ ចែករំលែក ក្នុងបុព្វហេតុជួយ ដោះទុក្ខធុរៈ ក្នុងគ្រាមានអាសន្ត ជាយថាហេតុ ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានថ្លែង អំណរគុណ ពោះសប្បុរជននានា ជាពិសេស សមាជិក សមាជិការ សាខា អនុសាខាប្រារព្វ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម បានប្រកបដោយ ជោគជ័យ ក្នុងបេសកម្មមនុស្សធម័ ប្រតិបត្តិការ ឆ្លើយតប គ្រោះមន្តរាយនានា នៅក្នុងរដ្ឋបាល ដែនដី របស់ខ្លួនបានទាន់ ពេលវេលា និងមានប្រសិទ្ធភាព ៕